លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦

ខេត្តតាកែវ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៦០៣ លោកអធិការ លោក លោកស្រីអធិការរងទទួលផែនការងារសេនាធិការ សន្តិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ គ្រឿងញៀន និងអត្តសញ្ញាណប័ណ្ណ គ្រប់ ក្រុង/ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធផងដែរ៕

fb img 1771475949862 fb img 1771475958253 fb img 1771475956423 fb img 1771475954436 fb img 1771475951981 fb img 1771475960474 fb img 1771475962925 fb img 1771475969006 fb img 1771475966922 fb img 1771475964868 fb img 1771475971186 fb img 1771475975381 fb img 1771475973354 fb img 1771475979583 fb img 1771475977383

Scroll to Top