ឃាត់ខ្លួនបានហើយបុរសដែលសម្លាប់បងស្រី និងក្មួយនៅស្រុកត្រាំកក់ខេត្តតាកែវ

ឃាត់ខ្លួនបានហើយបុរសដែលសម្លាប់បងស្រី និងក្មួយនៅស្រុកត្រាំកក់ខេត្តតាកែវ

ខេត្តតាកែវ៖ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តម សេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហូត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម ដោយយកពូថៅកាប់ជនរងគ្រោះស្លាប់ ចំនួនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង២០:០៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ 

វត្ថុតាងចាប់យក – ម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ស្លាកលេខ តាកែវ 1Q-៦៥៤៨,- ទូរសព្ទដៃចំនួន៣គ្រឿង- ប្រាក់ចំនួន៥.៤០០រៀល។

គួរបញ្ជាក់ថា បុរសជាជនសង្ស័យខាងលើបានយកពូថៅកាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសបង្កើតខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំង២នាក់ម្ដាយកូន បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសាច់ញាតិគ្រួសារសព បានប្រាប់ ឲ្យដឹងថា ជនដៃដល់បានកាប់ទៅលើ ម្ដាយកូន ២នាក់ បណ្ដាលឲ្យស្លាប់នេះ ត្រូវជាប្អូនប្រុសបង្កើត បានប្រើ ប្រាស់ពូថៅដៃ កាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសរបស់ខ្លួនឯង បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោច អាធ័មបំផុត។ រីឯមូលហេតុដោយសារការស្អប់ និងធ្លាប់មានទំនាស់ពាក្យសំដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់ បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។ 

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះប៉ាង សុខន ភេទស្រី អាយុ៤៧ឆ្នាំ និងជនរងគ្រោះទី២ឈ្មោះ ម៉ោង សីម៉ា អាយុ២៣ឆ្នាំ ភេទប្រុស ត្រូវជាកូនរបស់ជនរង គ្រោះទីមួយនិងជាក្មួយរបស់ជនសង្ស័យ។ រីឯឃាតករជាជនដៃដល់ឈ្មោះ ប៉ាង សុបិន ។ ទាំងជនរងគ្រោះនិងខ្លួនសង្ស័យស្ថិតនៅក្នុងភូមិឃុំកើតហេតុជាមួយគ្នា។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

fb img 1771464767419 fb img 1771464769938 fb img 1771464772454 fb img 1771464777835 fb img 1771464774997

Scroll to Top