ដឹងការពិតហើយជនសង្ស័យ ធ្វើទា.រុ.ណ.កម្ម លើជីដូនបង្កើត រហូតដល់បាត់បង់ជីវិត (ជាមនុស្សវិបល្លាសស្មារតី) 

ដឹងការពិតហើយជនសង្ស័យ ធ្វើទា.រុ.ណ.កម្ម លើជីដូនបង្កើត រហូតដល់បាត់បង់ជីវិត (ជាមនុស្សវិបល្លាសស្មារតី) 

ខេត្តកណ្តាល៖ យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ ករណី ធ្វើទា.រុ.ណ.កម្ម ដោយអំពើ.ឃោ.ឃៅ បណ្ដាលឱ្យមរណភាព ជនរងគ្រោៈ (ជនសង្ស័យជាមនុស្សវិបល្លាសស្មារតី)

-កើតហេតុនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១និង០០នាទី

-ចំណុចកើតហេតុ ភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

+ជនរងគ្រោះ ០១នាក់ ÷

-ឈ្មោះ ប៊ូ សុឃន ភេទស្រី អាយុ ៩០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជរា មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនរងគ្រោៈ ជាមនុស្ស ចាស់ ជរា មានជម្ងឺប្រចាំកាយ

+ជនសង្ស័យ ០១នាក់ ÷

-ឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ជនវិបល្លាសស្មារតី) មានទីលំនៅភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បញ្ជាក់៖ ជនសង្ស័យឈ្មោះ ប៊ូ ចាន់ដារ៉ា (ជាជនវិបល្លាសស្មារតី) ដោយសារទទួលគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ នៅប្រទេស អូស្រ្តាលី ព្រមទាំងមានសំបុត្របញ្ជាក់ពីពេទ្យនៅប្រទេសអូស្រ្តាលី ផងដែរ ព្រោះធ្លាប់ទៅរស់នៅប្រទេសអូស្រ្តាលី អស់រយ:ពេល ២០ឆ្នាំ ជាមួយម្តាយបង្កើត ដោយមានបញ្ហាខាងលើនេះហើយទើបសមត្ថកិច្ចប្រទេស អូស្រ្តាលី បានចាត់បញ្ជូនឈ្មោះ ប៊ូ ចាន់ដារ៉ា ភេទប្រុស ឱ្យមករស់នៅប្រទេសកម្ពុជា វិញ នៅជាមួយឈ្មោះ ប៊ូ សុឃន ភេទស្រី ជាជីដូនបង្កើត វ័យ ជរា ហើយកន្លង មកឱ្យតែជនសង្ស័យ មានអាការធ្វើទុក មិនស្រួលខ្លួនជនសង្ស័យតែងតែ ចាប់ធ្វើបាបជនរងគ្រោៈជាញឹកញាប់ ហើយកម្លាំងនគរបាលប៉ុស្ដិនគរបាលរដ្ឋបាលគគីរតែងតែចុៈអន្តរាគមន៍ហូត។

ករណីនេះកម្លាំងជំនាញតាមស្វែងរកឃាត់ខ្លួនជនសង្ស័យ បាននៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នា២០២៦ កំពុងបន្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបតាមការគួរ!

fb img 1770636210665 fb img 1770636214807 fb img 1770636205187 fb img 1770636217594

Scroll to Top