រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានបើកការធ្វើតេស្ត រកសារធាតុញៀនមន្ត្រីរាជការស៊ីវិល ក្នុងខេត្តកំពង់ចាមលើកទី ២ ដោយពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ ដូចខាងក្រោម ៖

*ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។

*ទី២ ៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឲ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ ។

*ទី៣ ៖ គឺបញ្ជាក់ពីការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ ឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរបស់យើង ខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ទៅលើបញ្ហាពាក់ព័ន្ធគ្រឿងញៀននេះ ។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា លើកទី១ នៅក្នុងឆ្នាំ ២០២៥ រដ្ឋបាលខេត្ត បានរៀបចំយុទ្ធនាការនេះ ទៅលើមន្ត្រីរាជការរបស់យើង បានចំនួន ជាង ១៤,០០០ នាក់ ។ រីឯលើកទី២ ក្នុងឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្ត និងធ្វើការពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលឲ្យបានគ្រប់ៗគ្នា ទាំងថ្នាក់ខេត្ត ថ្នាក់ ក្រុង-ស្រុក និងថ្នាក់ ឃុំ-សង្កាត់ ដូចឆ្នាំ ២០២៥ ផងដែរ ទៅតាមតំណាក់កាលនីមួយៗ៕

img 20260209 155309 468 img 20260209 155257 050 img 20260209 155240 514 img 20260209 155249 632 img 20260209 155301 108 img 20260209 155252 828 img 20260209 155306 550 img 20260209 155318 849 img 20260209 155322 135 img 20260209 155325 649 img 20260209 155330 538 img 20260209 155336 032

Scroll to Top