រណ្តៅដីដល់ក្បាលប្រែត មន្ទីររ៉ែមិនហ៊ាន ព្រោះគេមានអាជ្ញាប័ណ្ណពីក្រសួង

រណ្តៅដីដល់ក្បាលប្រែត មន្ទីររ៉ែមិនហ៊ាន ព្រោះគេមានអាជ្ញាប័ណ្ណពីក្រសួង

ខេត្តតាកែវ៖ រណ្ដៅដីកាយដល់ក្បាលប្រែតមួយកន្លែងស្ថិតនៅក្នុងភូមិទួលត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី គ្មានអាជ្ញាធរ និងមន្រ្តីជំនាញពាក់ពន្ធ័ណាហ៊ានចុះត្រួតពិនិត្យនោះទេ សូម្បីតែលោកវ៉ី សំណាង ចៅហ្វាយខេត្តតាកែវក៏មិនហ៊ានចុះពិនិត្យផង។

យោងតាមមន្រ្តីមួយចំនួននៅក្នុងខេត្តតាកែវបានបង្ហើបអោយដឹងថា ម្ចាស់រណ្តៅដីមានឈ្មោះហ្គិច សុខា ដែលមានអាជ្ញាបណ្ណ័ចេញដោយក្រសួងរ៉ែ និងថាមពល អោយធ្វើអាជីវកម្មកាយដីរហូតដល់ក្បាលប្រេត។

ពាក់ពន្ធ័ករណីខាងលើលោក សុច សាវឿនអនុប្រធានក្ដាប់រួមនៃមន្ទីរ៉ែ និងថាមពលខេត្តតាកែវ បានអោយដឹងថាលោកទទួលស្គាល់ថារណ្ដៅដីខាងលើ ពិតជាកាយមានជម្រៅជ្រៅមែន តែខាងមន្ទីរបស់លោកមិនហ៊ានប៉ះពាល់ទេ ព្រោះម្ចាស់អាជ្ញាបណ្ណ័ចេញដោយក្រសួងរ៉ែ និងថាមពល។

លោកសុច សាវឿនបានបន្តទៀតថា រាល់ការចេញអាជ្ញាបណ្ណ័ពីក្រសួងរ៉ែ និងថាមពល ម្ចាស់អាជីវកម្មចង់កាយដល់ណាក៏បានដែរ អោយតែរណ្ដៅដីនោះមានការពទ្ធ័របងត្រីមត្រូវ ដើម្បីកុំអោយមានសត្វពាហណៈរបស់ពលរដ្ឋងាយរងគ្រោះ(ធ្លាក់ចូលក្នុងរណ្ដៅ) ទើបក្រសូងនិងចុះត្រួតពិនិត្យ និងមានការណែនាំដល់ម្ចាស់អាជីវកម្ម។

ប្រភពពីមន្រ្តីបានអោយដឹងទៀតថា បច្ចុប្បន្នខាងមន្ទីរ៉ែនិងថាមពលខេត្តតាកែវ នាំគ្នាលាក់លៀមរាល់រណ្តៅដីជាច្រើនកន្លែង ដែលកាយដល់ក្បាលប្រែតមិនអោយលោកវ៉ី សំណាងចៅហ្វាយខេត្តតាកែវដឹងនោះទេ តែនៅពេលចៅហ្វាយខេត្តសួរនាំ លោកសុច សាវឿនឆ្លើយម៉ារំភើយថា លោកមិនដឹងទេ ព្រោះរណ្តៅដីទាំងនោះក្រសួងរ៉ែ និងថាមពលជាអ្នកចេញអាជ្ញាបណ្ណ័អោយ ដូច្នេះបើមានរឿងអ្វីក្រសួងជាអ្នកទទួលខុសត្រូវ៕

img 20260203 134429 553 img 20260203 134429 764 img 20260203 134429 249 img 20260203 134429 585

Scroll to Top