លោកណុប នី ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ រងការរិះគន់គ្មានសមត្ថភាពទប់ស្កាត់សំណង់លើចំណីផ្លូវ

លោកណុប នី ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ រងការរិះគន់គ្មានសមត្ថភាពទប់ស្កាត់សំណង់លើចំណីផ្លូវ

ខេត្តតាកែវ៖ សំណង់រឹងមាំជាច្រើនកន្លែង អមសងខាងផ្លូវខេត្តលេខ២០៣ តភ្ជាប់ពីផ្លូវជាតិលេខ២រហូតដល់ផ្លូវជាតិលេខ២១ស្រុកកោះធំ ពោរពេញទៅដោយសំណង់រឹងមាំ ដោយគ្មានវិធានការទប់ស្កាត់ពីសំណាក់លោកណុប នី ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវនោះទេ។

យោងតាមប្រភពពីពលរដ្ឋបានអោយដឹងថា ជាក់ស្ដែងសំណង់១កន្លែង ស្ថិតនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស កំពុងសាងសង់នៅលើដីចំណីផ្លូវផង ដីចំណីស្ទឹងផង បើទោះជាអាជ្ញាធរស្រុកចុះទៅហាមឃាត់យ៉ាងណាក៏ដោយ ក៏ម្ចាស់សំណង់ខាងលើមិនព្រមផ្អាកកាសាងសង់នោះទេ។

ប្រភពដដែលបានបន្តថា ម្ចាស់សំណង់ខាងលើគឺជាកូនបង្កើតរបស់លោកសៅ សំរុង មេឃុំកំពង់រាបនេះតែម្ដង ដោយអាងអំណាចឪពុកជាមេឃុំ ក្រុមមន្ត្រីពាក់ពន្ធ័មិនហ៊ានលូកដៃអនុវត្តតាមច្បាប់នោះទេ។

ករណីខាងលើលោកឌឹម គឹមសាន្តចៅហ្វាយស្រុកព្រៃកប្បាសបានអោយដឹងថា លោកបានចាត់កំលាំងចុះទៅហាមឃាត់ម្ចាស់សំណង់នេះជាច្រើនលើកច្រើនសារហើយ តែម្ចាស់សំណង់មិនព្រមស្ដាប់សោះដូច្នេះលោកទាល់គំនិតហើយ បើអនុវត្តតាមផ្លូវច្បាប់វាពាក់ពន្ធ័ជាមួយលោកមេឃុំកំពង់រាប ព្រោះម្ចាស់សំណង់ជាកូនប្រុសបង្កើតរបស់គាត់។

ពាក់ពន្ធ័បញ្ហានេះដែរមន្រ្តី នៃមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា បើអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបមិនបានផង តើអោយរាស្រ្តសង្ឃឹមអីទៀត ច្បាប់មាន តែមិនព្រមអនុវត្តនាំគ្នាយកលេសដាក់អោយតែមន្ទីរជំនាញ។

យោងតាមមន្រ្តីរាជការខ្លះលើកឡើងថាលោកណុប នីប្រធានមន្ទីសាធារណៈការគួរចុះត្រួតពិនិត្យ 

និងជួយចាត់វិធានការអោយបានខ្ជាប់ខ្ជូន កុំអាងអីអាងតែបន្ទោសអាជ្ញាធរមូលដ្ឋាន ហើយខ្លូនជាមន្ទីរជំនាញនិយាយអោយរួចតែពីមាត់នោះទេ៕

img 20260202 123454 190 img 20260202 123450 365 img 20260202 123445 512 img 20260202 123441 318 img 20260202 123438 075 img 20260202 123432 967

Scroll to Top