មើលទៅទំនងសមរម្យណាស់ ? លោក ខូវ ឡាយតិច អ្នកមានទ្រព្យនៅក្រុងច្បារមនសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង ក្នុងឃុំធម្មតាអរ ស្រុកសំរោងទងបានដោយរលូន!

មើលទៅទំនងសមរម្យណាស់ ? លោក ខូវ ឡាយតិច អ្នកមានទ្រព្យនៅក្រុងច្បារមនសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង ក្នុងឃុំធម្មតាអរ ស្រុកសំរោងទងបានដោយរលូន!

ខេត្តកំពង់ស្ពឺ៖ បើគេចោលភ្នែកមើលទៅជើង ភ្នំក្រឡាបឹងស្ថិតក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរស្រុកសំរោងទងខេត្តកំពង់ស្ពឺមុខជាកោតសរសើរម្ចាស់ផ្ទះនិងអាជ្ញាធរដែលបានកសាងផ្ទះនឹងឃ្លាំងដ៏សមសួននៅជើងភ្នំជាសម្បត្តិរបស់រដ្ឋ។ ម្យ៉ាងដែរអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តកំពង់ស្ពឺដ៏ឧត្តុងឧត្តមនៃយើង។

ផ្ទះ១ខ្នងដែលធ្វើអំពីឈើលើថ្មក្រោម និងឃ្លាំង១កន្លែងដែលគេដឹងថាជារបស់លោក ខូវ ឡាយតិច កំពុងតែធ្វើការសាងសង់ជារៀងរាល់ថ្ងៃនៅជាប់ជើងភ្នំក្រឡាបឹងស្ថិតនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន រីឯអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់បីដូចមិនអើពើសោះ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទងបានបង្ហើបឱ្យដឹងថា ការសាងសង់ផ្ទះ និង សាងសង់ឃ្លាំងនេះមានសកម្មភាពជាង២ខែ កន្លងទៅហើយ ដែលម្ចាស់ទីតាំងខាងលើបានធ្វើការសាងសង់ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មខាងក្រោម និងមានការជីកកាយជើងភ្នំធ្វើជាផ្លូវចាក់ថ្មមិច និងមានដាក់ខ្សុស នៅលើដីនោះថែមទៀតផង។ ប្រជាពលរដ្ឋបានបន្តថា ផ្ទះនិងឃ្លាំងដែលសាងសង់នោះជិតរួចរាល់ទាំងស្រុងហើយ១០០%ហើយត្រឹមតែរយះពេលជាង១ខែសោះ គេមិនដែលឃើញអាជ្ញាធរនិងជំនាញចុះមកពិនិត្យនិងហាមឃាត់ក្រុមជាងៗដែលសាងសង់នោះឡើយ ខណៈដែលផ្ទះនិងឃ្លាំងខាងលើនេះសង់ជិតជើងភ្នំ ដែលជាសម្បត្តិរបស់រដ្ឋនោះ។ 

មជ្ឈដ្ឋានមហាជនលើកឡើងថា តើអ្នកដែលហ៊ានធ្វើការសាងសង់ផ្ទះនិងសាងសង់ឃ្លាំង នៅជាប់ជើងភ្នំនេះជានរណា? ប្រហែលជាមានលុយនិងមានអំណាចហើយទើបអាចធ្វើការសាងសង់លំនៅដ្ឋាន និងសាងសង់ឃ្លាំងជាប់ជើងភ្នំដែលជាសម្បត្តិធនធានធម្មជាតិដ៏កម្របែបនេះបាននោះ!។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា សង្ស័យមានការឃុបឃិតនិងត្រូវរ៉ូវជាមួយអាជ្ញាធរ និងជំនាញពាក់ព័ន្ធហើយទើបម្ចាស់ទីតាំងហ៊ានសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំធ្វើជាសម្បត្តិផ្ទាល់ខ្លួនបានបែបនេះ។

ពាក់ព័ន្ធនិងរឿងសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅក្បែរជើងភ្នំក្រឡាបឹងនេះដែរ លោក អែម ធន មេឃុំធម្មតាអរ នៃស្រុកសំរោងទងបានឱ្យដឹងតាមទូរស័ព្ទថា គេរត់ច្បាប់របស់គេហើយ តែមិនទាន់ឃើញច្បាប់មក ដល់គេធ្វើឃ្លាំងមិនដឹងថាឃ្លាំងដាក់អីឱ្យប្រាកដនោះទេ។ ហើយដីនេះលោក ខូវ ឡាយតិច បានទិញពីប្រជាពលរដ្ឋនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ទំហំជាង១ហិកតា ការសាងសង់ប្រហែលជា១ខែ ២ខែមកហើយ លោក ខូវ ឡាយតិច រស់នៅម្តុំផ្សារកំពង់ស្ពឺទេប៉ុន្តែគាត់មកទិញដីនៅនឹង។

លោកមុត ភន អភិបាលស្រុកសំរោងទងបន្ទាប់ពីបានស្ដាប់ការសួរនាំពីអ្នកកាសែតក៏ព្យាយាមមិនឆ្លើយតបដោយអះអាងថាកំពុងនៅតាមផ្លូវ៕

img 20260130 144833 760 img 20260130 144833 906 img 20260130 144823 032 img 20260130 144834 505 img 20260130 144833 937 img 20260130 144823 435 img 20260130 144823 496 img 20260130 144823 269 img 20260130 144822 845 img 20260130 144822 836

Scroll to Top