លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ហាមដាច់ខាតមិនឱ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធបទល្មើសល្បែងគ្រប់ប្រភេទ

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ហាមដាច់ខាតមិនឱ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធបទល្មើសល្បែងគ្រប់ប្រភេទ

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការ កងអនុសេនាធំចល័ត។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយ អំពីការអនុវត្តបទបញ្ជាលេខ០១បប.ចុះថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្តបានសង្កត់ធ្ងន់ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ហាមដាច់ខាតមិនឱ្យមានការពាក់ព័ន្ធ បើមានបុគ្គលណាមិនអនុវត្តតាមបទបញ្ជា គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងត្រូវទទួលវិន័យរដ្ឋបាល រឺបណ្តេញចេញពីក្របខ័ណ្ឌតែម្តង ប្រធានមន្ទីរត្រូវជម្រុញកម្លាំងក្រោមឱវាទ មកស្គែនក្រយ៉ៅដៃ ស្រង់ទិន្ន័យវត្តមាន នៅការិយាល័យបុគ្គលិក ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើស Online Scams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង គោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕

img 20260121 111854 671 img 20260121 111853 907 img 20260121 111854 480 img 20260121 111854 187

Scroll to Top