អភិបាលបាលស្រុកទ្រាំង ចុះអប់រំណែនាំដល់សិស្សនៅតាមកញ្ចុះគេចសាលា មិនព្រមចូលរៀន

អភិបាលបាលស្រុកទ្រាំង ចុះអប់រំណែនាំដល់សិស្សនៅតាមកញ្ចុះគេចសាលា មិនព្រមចូលរៀន

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោក អ៊ុំ ចំរើន អភិបាលនៃគណ:អភិបាលស្រុកទ្រាំង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកទ្រាំង ព្រមទាំងក្រុមការងារ សហការជាមួយកម្លាំងចម្រុះ ចុះណែនាំអប់រំដល់សិស្សានុសិស្សមួយចំនួន ដែលគេចសាលាមិនព្រមចូលរៀន និងអប់រំ ដល់ម្ចាស់ទីតាំងនៅជិតសាលា នៃវិទ្យាល័យព្រៃទប់ និង វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ ។

ក្នុងឱកាសនោះដែរ លោក អ៊ុំ ចំរើន ប្រធានគណៈបញ្ជីការឯកភាពរដ្ឋបាលស្រុក បានលើកឡើងថា ថ្ងៃនេះក្មួយៗប្រាកដណាស់ និងខឹងអ៊ំ ប៉ុន្តែថ្ងៃក្រោយក្មួយៗនឹងអរគុណអ៊ំវិញ សូមក្មួយៗ ចូលសាលារៀនវិញ ហើយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីជួយខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ ។

លោកបានលើកឡើងបន្តថា ដើម្បីធានាដល់បរិយាកាស នៃការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ឱ្យបានល្អប្រសើរ ក្មួយៗត្រូវតែខិតខំរៀនសូត្រ មិនត្រូវគេចសាលានោះទេ ត្រូវតែអាណិតដល់ទឹកចិត្ត លោកឪពុក អ្នកម្ដាយ ដែលបានខឹតខំរកប្រាក់ដោយលំបាក ដើម្បីចិញ្ចឹមក្មួយៗ និងផ្គត់ផ្គង់ថវិកា សម្ភារៈសិក្សាដល់ក្មួយៗ ឲ្យបានចូលរៀនសូត្រចេះដឹងនិងគេ ព្រោះសព្វថ្ងៃនេះ ប្រទេសជាតិយើង កំពុងតែត្រូវការធនធានមនុស្ស មានចំណេះដឹង ដែលអាចជួយប្រទេសជាតិ ឱ្យមានការរីកចម្រើនទៅមុខ និងជួយឱ្យក្មួយៗក្លាយទៅជាទំពាំងស្នងឬស្សី ជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិរបស់យើងទាំងអស់គ្នាផងដែរ៕

img 20260121 110321 096 img 20260121 110321 694 img 20260121 110321 185 img 20260121 110321 395 img 20260121 110321 633

Scroll to Top