រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅក្រុងតាខ្មៅក៏ដូចជាពីក្រុងតាខ្មៅចូលរាជធានីភ្នំពេញ នៅបំពង់ ខ្យល់នៃចរាចរណ៍ចំណុចក្បាលថ្នល់ ជេរក្នុងពោះទាំងព្រឹកព្រោះតែស្ទះចរាចរណ៍ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញចាត់វិធានការក្តៅគគុករាប់ពាន់អង្សារសេរមិនអនុញ្ញាតឲ្យរថយន្តធុនធំចូលទីក្រុង។
នៅក្នុងទិដ្ឋភាពស្ទះចរាចរណ៍យ៉ាងខ្លាំងនៅផ្លូវព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ និងស្ពានអាកាសមរតកតេជោ…. ប្រជាពលរដ្ឋរិះគន់ខ្លាំងថា តើនរណាថ្លើមធំឲ្យរថយន្តធំៗប៉ុនមហាមេឃចូលទីក្រុងទាំងព្រលឹមយ៉ាងដូច្នេះ? ពិតហើយ,មិនមែននគរបាលព្រហ្ម ទណ្ឌទេ? ហើយក៏មិនមែនប្រជារាស្រ្តអ្នកស្រែចំការ ឬអ្នកទីក្រុងជាអ្នកស៊ីញ៉េច្បាប់បើកឲ្យចូលនោះដែរ។
ប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងលើករណីចរាចរណ៍នេះដោយសារមានរថយន្តសណ្ដោងកុងតឺន័រធុនធំ បេីកពីច្បារអំពៅឡេីងស្ពានអាកាសមរតកតេជោ បុកទេីសបារ៉ាស់ដែកនៅចុងស្ពានអាកាសមរតកតេជោ(ជាប់ផ្លូវព្រះមុនីវង្ស) ទៅមុខមិនរួចថយក្រោយមិនរួច កកស្ទះចរាចរណ៍ទាំងព្រឹកព្រលឹម ថ្ងៃទី១៥ មករា ឆ្នាំ២០២៦ នេះ ។ ហេតុការណ៍កើតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ គេឃេីញមានសមត្ថកិច្ចមូលដ្ឋាន និងផ្នែកចរាចរណ៍ជេីងគោក ចុះទៅមេីលហេីយ តែស្ថានភាពចរាចរណ៍មានចរាចរណ៍ទាំងព្រឹកនៅក្បាលថ្នល់ការកកស្ទះចង្អៀតខ្លាំង ។
អ្វីដែលប្រជារាស្រ្តចង់ដឹងថា តើបុគ្គលណាអនុញ្ញាតឲ្យរថយន្តកុងតឺន័រចូលទីក្រុងយ៉ាងដូច្នេះ? ក្រែងច្បាប់ កំណត់ថាមិនឲ្យអាធំប៉ុនមេឃចូលទេ? ម៉េចក៏មកកណ្ដាលក្រុងទាំងព្រឹកយ៉ាងដូច្នេះ? នរណាដឹងជួយប្រាប់រាស្រ្តផង៕


