កម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅស្រុកស្ទឹងត្រង់ 

កម្លាំងសមត្ថកិច្ចជំនាញ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅស្រុកស្ទឹងត្រង់ 

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញ ខេត្តក្រចេះ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី (ដោយវិធានរដ្ឋបាល) និង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ០១ដីកា ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥នាក់ នៅចំណុចក្រោយវត្តខ្ពបតាងួន ស្ថិតក្នុងភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាប់ព្រុំប្រទល់ ភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិព្រែកតាហុប ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ដែរថា ក្រៅពីជនសង្ស័យទាំង ០៥នាក់ ជំនាញបានដកហូតវត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ៣១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៥គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

img 20260115 104839 499 img 20260115 104840 250

Scroll to Top