មន្ទីរជំនាញខេត្តកណ្ដាល ចុះបិទអាជីវកម្មបូមខ្សាច់របស់លោកថៅកែឆន សំអាត នៅឃុំលំហាច ស្រុកអង្គស្នួល

មន្ទីរជំនាញខេត្តកណ្ដាល ចុះបិទអាជីវកម្មបូមខ្សាច់របស់លោកថៅកែឆន សំអាត នៅឃុំលំហាច ស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២៦ មន្ត្រីមន្ត្រីជំនាញ មន្ទីរ៉ែ និងថាមពល មន្ទីរធនធាននិងឧតុនិយម ខេត្តកណ្តាល បានចុះពិនិត្យ និងបិទជាស្ថាពរអាជីវកម្មបូមខ្សាច់របស់លោកឆន សំអាត នៅលើស្ទឹងព្រែកត្នោត ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្ដាល។

ស្ថាប័នជំនាញទាំងពីរគឺមន្ទីរ៉ែ និងមន្ទីរធនធានទឹក បានមើលឃើញបញ្ហាខុសច្បាប់ទាំងស្រុង ចំពោះសកម្មភាពបូមខ្សាច់ធ្វើអាជីវកម្មនៅទីតាំងខាងលើ ដែលមិនតែ ប៉ុណ្ណោះ គឺតម្រូវឲ្យមានការផាកពិន័យថែមទៀតផង។ ដូច្នេះមន្ទីរជំនាញកំណត់ឲ្យលោកឆន សំអាត ម្ចាស់អាជីវកម្មបូមខ្សាច់ខុសច្បាប់ ត្រូវចូលទៅផាកពិន័យនៅថ្ងៃសុក្រទី១៦ខែមករាខាងមុខនេះ។

កាលពីចុងសប្តាហ៍មុន នៅពេលដែលក្រុមអ្នកកាសែតចុះទៅដល់ម្ចាស់អាជីវកម្មបូមខ្សាច់ទីតាំងខាងលើលោកឆន សំអាត បានទទួលស្គាល់ថា ដំណើរការបូមខ្សាច់របស់លោកមិនមានច្បាប់ទម្លាប់ ចេញដោយស្ថាប័នជំនាញនិងការទទួលស្គាល់ដោយអាជ្ញាធរដែនដីនោះឡើយ។ លោកបានបញ្ជាក់ថា ក្នុង១ថ្ងៃលោកបូមខ្សាច់បានតែ៣ទៅ៤រថយន្តប៉ុណ្ណោះ សម្រាប់លក់ចែកចាយនៅតំបន់ជិតខាងដែលក្នុង១រថយន្តអាចលក់បានតម្លៃ ៤០ ដុល្លារ។

ប្រជាពលរដ្ឋនៅជិតខាងទីតាំងបូមខ្សាច់ខាងលើ មិនសប្បាយចិត្តនោះទេ។ វាធ្វើឲ្យល្អក់ទឹកស្ទឹងព្រែកត្នោតមិនអាចប្រើប្រាស់បាន នៅតំបន់ខាងក្រោមនិងតំបន់ជិតខាង។ ក្រៅពីនោះស្រែចំការរបស់ប្រជាពលរដ្ឋនៅជិតខាងក្បែរការដ្ឋានក៏ត្រូវប្រឈមនឹងហានិភ័យនៃការបាក់ច្រាំងស្ទឹងនោះផងដែរ។ បន្ទាប់ពីមានប្រតិកម្មនិងការផ្សព្វផ្សាយពីបណ្ដាញព័ត៌មានជាច្រើននោះមកទើបមន្ទីរជំនាញ ចុះបិទអាជីវកម្មនិងផាកពិន័យម្ចាស់អាជីវកម្មខាងលើនេះ៕

img 20260112 130710 355 img 20260112 130711 020 20260112 110103 videocapture 20260110 121546 videocapture 20260110 121528 videocapture 20260110 121506 20260110 112410 20260110 112407 screenshot 20260110 121114 facebook

Scroll to Top