រថយន្តដឹកលើសទម្ងន់កំពុងសម្រុកដឹកបំផ្លាញ ផ្លូវជាតិលេខ៨ បែរជាលោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីង ព្រៃព្នៅ ស្រុកពារាំង សម្ងំធ្វើមិនដឹង 

រថយន្តដឹកលើសទម្ងន់កំពុងសម្រុកដឹកបំផ្លាញ ផ្លូវជាតិលេខ៨ បែរជាលោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីង ព្រៃព្នៅ ស្រុកពារាំង សម្ងំធ្វើមិនដឹង 

ព្រៃវែង៖ ថ្ងៃ ១១ ខែ មករា ឆ្នាំ ២០២៦ គេនៅតែឃើញរថយន្តដឹកទំនិញធំៗលើសទម្ងន់ធ្វើចរាចរណ៍លើផ្លូវ ជាតិលេខ 8 ជាធម្មតាបិទទោះបីជានៅចំណុចស្រុកពារាំងខេត្តព្រៃវែងមានស្ថានីយថ្លឹងទម្ងន់មួយកន្លែងក៏ដោយ។ ដោយសាររថយន្តដឹកលើសទម្ងន់បានធ្វើឲ្យផ្លូវជាតិលេខ 8 រងការខូចខាតជាច្រើនកន្លែង។

គេសង្កេតឃើញ ផ្លូវជាតិលេខ ៨ ដែលទើបតែស្ថាបនាបានមួយរយះ កំពុងតែរងការខូចខាតអន្លើៗ ដោយសកម្មភាពដឹកជញ្ជូនរថយន្តធំៗតទ្រុងខុសបច្ចេកទេស ដែលផ្ទុកទំនិញលើសកំណត់ ។ មិនមែនតែអ្នកកាសែតឃើញដោយផ្ទាល់នោះទេប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៨ កត់សម្គាល់ឃើញថាជារៀងរាល់ថ្ងៃរថយន្តធំៗតែងតែបើកបរនៅលើផ្លូវជាតិលេខ 8 ក្នុងភូមិសាស្ត្រស្រុកពារាំង ដោយមិនញញើតច្បាប់ទម្លាប់នោះឡើយ បើទោះបីជានៅទីនោះមានជញ្ជីងថ្លឹងរថយន្តក៏ដោយ។

អ្ននកាសែតបានចុះយកព័ត៌មានផ្ទាល់កាលពីថ្ងៃទី ១០ រហូត ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ ពិតជាមានឡានគីឡូធ្ងន់តទ្រុងខុសបច្ចេកទេសរាប់សិបគ្រឿង ចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៨ ដោយគ្មានការទប់ ស្កាត់ពិតប្រាកដមែន ជាពិសេសចន្លោះម៉ោង ០៤ព្រឹក ដល់ម៉ោង ៩ព្រឹក ទោះជានៅតាមបណ្តោផ្លូវនោះ មានស្ថានីយ៍ជញ្ជីងអចល័តមួយ នៅចំណុចឃុំព្រៃព្នៅ ស្រុក ពារាំង ខេត្ត ព្រៃវែងក៏ដោយ ។ តើមានអ្វីនៅក្រោយរឿងនេះ ? តើលោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីងព្រៃព្នៅ ខេត្តព្រៃវែង រូបនេះបានទទួលផលប្រយោជន៍អ្វីខ្លះពីក្រុមឈ្មួញ ដឹកគីឡូធ្ងន់ បំផ្លាញផ្លូវទាំងនេះ ? បានជាលោកមិនខ្លាចច្បាប់ ហ៊ានបណ្តោយអោយក្រុមឡានដឹកគីឡូធ្ងន់ តទ្រុងខុសបច្ចេកទេស ចរាចរណ៍លើកំណាត់ផ្លូវជាតិ៨ មួយថ្ងៃៗរាប់សិបគ្រឿង បើកកាត់ស្ថានីយ៍ដោយគ្មានការទប់ស្កាត់បែបនេះទៅវិញ។ 

ពលរដ្ឋមួយចំនួនបានលើកឡើងថា នៅចំណុចស្ថានីយ៍ព្រៃព្នៅ មានតែមន្ត្រីប្រចាំការ តែមិនមានមន្ត្រីអនុវត្តច្បាប់នោះទេ ។ បើនៅតែបណ្តោយបែបនេះទៀតផ្លូវជាតិលេខ ៨ ពិតជាខូចខាតខ្ទេចអស់មិនខាន។ ចំណែកលោក ជា ម៉ូ ប្រធានស្ថានីយ៍ជញ្ជីងព្រៃព្នៅ អង្គភាពយើងមិនអាចទាក់ទងដើម្បីផ្តល់ព័ត៌មានបំភ្លឺបាននោះទេ។ 

ដើម្បីឱ្យដឹងការពិតជាក់ច្បាស់យ៉ាងណានោះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនមេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការវះកាត់ ទៅលើមន្ត្រីពាក់ព័ន្ធ ដែលបានកំណត់យកលុយនិងទទួលសំណូក ពីរថយន្តដឹកលើសទម្ងន់!!។

អង្គភាពយើងរងចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន

videocapture 20260111 124617 videocapture 20260111 124548 img 20260111 122121 126 videocapture 20260111 124355 videocapture 20260111 124431 videocapture 20260111 124447 videocapture 20260111 124453 videocapture 20260111 124636 videocapture 20260111 124456

Scroll to Top