ក្រុមរថយន្តដឹកទំនិញប្រមូលផ្តុំគ្នាមុខស្នាក់ការគយខេត្តតាកែវ តវ៉ាការបង់ប្រាក់ក្បាលឡានខ្ពស់ពេក

ក្រុមរថយន្តដឹកទំនិញប្រមូលផ្តុំគ្នាមុខស្នាក់ការគយខេត្តតាកែវ តវ៉ាការបង់ប្រាក់ក្បាលឡានខ្ពស់ពេក

ខេត្តតាកែវ៖ ក្រុមរថយន្តដឹកទំនិញជាច្រើននាក់ នៅថ្ងៃព្រឹកទី០៨ ខែមករា ឆ្នាំ២០២៦ នេះបានលើកគ្នាបើករថយន្តមកធ្វើការតវ៉ានៅមុខស្នាក់ការគយ ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីស្នើសុំការសម្របសម្រួលលើតម្លៃបង់ប្រាក់ក្បាលឡាន។

តាមការលើកឡើងរបស់ក្រុមតៃកុងរថយន្តដែលបានចូលរួមក្នុងការតវ៉ានេះ បញ្ជាក់ថា

កន្លែងត្រួតពិនិត្យគយនៅចំណុចនេះ តម្រូវឱ្យពួកគេបង់ប្រាក់ចំនួន ៧០,០០០ រៀល ក្នុងមួយឡានជាច្រើនខែ ឆ្នាំមកហើយ ដែលធ្វើឱ្យពួកគាត់ពិបាក់និងបានប្រាក់ចំណេញ។ ដូច្នេះហើយទើបក្រុមអ្នកបើកបរបានសំណូមពរឱ្យមន្ត្រីគយប្រចាំការនៅទីនោះ បន្ធូរបន្ថយតម្លៃមកត្រឹមតែ ៣០,០០០ រៀល ទៅ ៤០,០០០ រៀល ប៉ុណ្ណោះ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពចំណូល និងការចំណាយផ្សេងៗរបស់ពួកគេ។

ក្រោយស្ថានភាពនៅកន្លែងកើតហេតុនៃការតវ៉ានេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដំណើរតាមដងផ្លូវជាតិលេខ២ផងដែរ ទើបចុងក្រោយមន្ត្រីគយបានសុំណូមពរទៅក្រុមតៃកុងរថយន្តចាត់តំណាងខ្លួនទៅសម្របសម្រួលគ្នារកដំណោះស្រាយដែលគួរទទួលយកបានទាំងអស់គ្នា នឹងបានឱ្យក្រុមរថយន្តរំសាយការប្រមូលផ្តុំ បើករថយន្តទៅផ្ទះវិញរៀងៗខ្លួន រងចាំការដោះស្រាយគ្នានៅពេលក្រោយ។

ក្រុមអ្នកដឹកទំនិញបញ្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំស្ថាប័នគយ និងអាជ្ញាធរដែលពាក់ព័ន្ធ នឹងជួយដោះស្រាយពួកគាត់ជាក់ជាមិនខាន៕

img 20260108 155605 989 img 20260108 155605 238 img 20260108 155605 625 img 20260108 155605 928 img 20260108 155605 088 img 20260108 155829 111 img 20260107 163513 873 img 20260107 163841 135 img 20260107 163513 822 img 20260107 163514 073 img 20260107 163513 727 img 20260107 163514 019

Scroll to Top