សម្តេចតេជោអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារថ្មីនៃវិមានព្រឹទ្ធសភា ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ

សម្តេចតេជោអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារថ្មីនៃវិមានព្រឹទ្ធសភា ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ៖  នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីអនុញ្ញាតចូលជួបសម្ដែងការគួរសម និងជម្រាបលាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារថ្មីនៃវិមានព្រឹទ្ធសភានេះ។គួ

រជម្រាបជូនថា អគារថ្មីនៃវិមានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតសាងសង់ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសាងសង់ជិតរួចរាល់ជាស្ថាពរ ហើយគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

គួររំលឹកផងដែរថា អគារថ្មីនៃវិមានព្រឹទ្ធសភានេះ បានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អាគារថ្មីនេះមានកម្ពស់៤ ជាន់ ទំហំ ៧៩ម៉ែត្រ គុណ ៤៧ម៉ែត្រ៕

photo 2026 01 06 12 09 41 2 1024x682 photo 2026 01 06 12 09 41 5 1024x682 photo 2026 01 06 12 09 41 6 1024x682 photo 2026 01 06 12 09 40

 

Scroll to Top