អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យឆ្លងឈាបនដ្ឋាន និងសាលាបុណ្យ នៅវត្តកណ្តាលកោះ ស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបុណ្យឆ្លងឈាបនដ្ឋាន និងសាលាបុណ្យ នៅវត្តកណ្តាលកោះ ស្រុកកោះសូទិន

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបុណ្យឆ្លងឈាបនដ្ឋាន និងសាលាបុណ្យ ស្ថិតនៅវត្តកណ្តាលកោះ ឃុំកោះសូទិន ស្រុកកោះសូទិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងកូនចៅ។

នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ឯកឧត្តមអភិបាលខេត្ត អញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខនបុព្វការរាជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសន្ដាន រួមនឹងដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា-ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី៕

img 20251229 063759 093 img 20251229 063748 805 img 20251229 063805 383 img 20251229 063733 221 img 20251229 063822 909 img 20251229 063719 319 img 20251229 063729 400 img 20251229 063706 823 img 20251229 063701 258 img 20251229 063655 744 img 20251229 063650 999 img 20251229 063814 487 img 20251229 063724 688

Scroll to Top