ឯកឧត្តម អ៊ុន ចាន់ដា កោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ  

ឯកឧត្តម អ៊ុន ចាន់ដា កោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហាន របស់កងទ័ព និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំរបស់គ្រូពេទ្យ   

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ ដល់វីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពយើង និងស្នើឲ្យបងៗ ខិតខំថែទាំសុខភាព ស្តាប់តាមការណែនាំ របស់វេជ្ជបញ្ជាពេទ្យ ដើម្បី ឆាប់បានជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើជាតិមាតុភូមិវិញ ។ ថ្លែងយ៉ាងយ៉ាងដូច្នេះ នាឱកាស ឯកឧត្ដមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៥រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ ។ 

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល ប្រមុខថ្នាក់ដឹកនាំ តែងគិតគូរ ខ្វល់ខ្វាយអំពីសុខទុក្ខ របស់វីរកងទ័ពយើង និងបងប្អូនប្រជាពលរដ្ឋណាម្នាក់ នៅឯកានោះឡើយ ។ 

រួមជាមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ថែទាំ និងព្យាបាលដល់វីរកងទ័ពយើង ឲ្យបានល្អប្រសើរ ដែលភារកិច្ចនេះ រដ្ឋបាលខេត្ត ជាអ្នករាប់រងបន្ទុកចំណាយទាំងស្រុង ។

សូមជម្រាបថា វីរកងទ័ពទាំង ០៥រូប ដែលបានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម មាន ៖ ១.ឈ្មោះ ពុធ ម៉ៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ។ ២.ឈ្មោះ ឃិន ពិ ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៣.ឈ្មោះ សោម សឿន ភេទ ប្រុស អាយុ ៦១ឆ្នាំ ។ ៤.ឈ្មោះ ទ្រី នី ភេទ ប្រុស អាយុ ៥៤ឆ្នាំ ។ និង៥.ឈ្មោះ ប៊ុន បឿន នាយចំណង់ ភេទ ប្រុស អាយុ ៤៤ឆ្នាំ ។ ពួកគាត់ទាំង ៥រូប កំពុងបំរើការងារ នៅកងពលលេខ២១ ឈរជើងនៅទិសតាក្របី ក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី ពីសំណាក់ចោរឈ្លានពានយោធាថៃ ៕

img 20251222 204309 034 img 20251222 204309 206 img 20251222 204308 491 img 20251222 204308 474 img 20251222 204309 117 img 20251222 204308 785 img 20251222 204308 863 img 20251222 204309 347

Scroll to Top