ខេត្តតាកែវ ៖ សម្លេងសត្វត្រចៀកកាំឮគ្មានលោះពេលទាំងយប់ទាំងថ្ងៃ ចេញពីទីតាំងផ្ទះរបស់លោកធំម្នាក់ បម្រើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ កំពុងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រកតែពេលដេកពួនមិនចង់បាន។
ទីតាំងចាក់សម្លេង ចិញ្ចឹមសត្វត្រចៀកកាំនេះ មានទីតាំងស្ថិតនៅផ្លូវខេត្ត១២៤ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា សម្លេងសត្វត្រចៀកកាំ ចាក់រំខានដល់ការរស់នៅពូកគាត់រាល់ថ្ងៃមិនថា យប់ ឬថ្ងៃនោះទេ រកតែកូនចៅពួកគាត់ដេកសឹងមិនបាន។ ពួកគាត់លើកឡើងថា តើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បង្កការរំខានដល់មហាជននេះ ត្រឹមត្រូវតាមច្បាប់ដែរឬទេ? នឹងសូមស្នើមន្ត្រីជំនាញពាក់ព័ន្ធមេត្តាពិនិត្យទីតាំងខាងលើនេះផង ព្រោះរាប់ឆ្នាំមកហើយដែលពួកគាត់រស់នៅក្នុងការរំខានដោយការចាក់សម្លេងសត្វត្រចៀកកាំសិប្បនិម្មិតនេះ៕


