ឯកឯកឧត្តម អ៊ុន ចាន់ដា អំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងសប្បុរសជនខេត្តកំពង់ចាម ផ្តល់ជូនដល់វរកងទ័ព សឹករងខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ

ឯកឯកឧត្តម អ៊ុន ចាន់ដា អំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងសប្បុរសជនខេត្តកំពង់ចាម ផ្តល់ជូនដល់វរកងទ័ព សឹករងខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖  ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងសប្បុរសជនខេត្តកំពង់ចាម ផ្តល់ជូនដល់វរកងទ័ព សឹករងខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ។ ក្រោមវត្តមាន អញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ស្ថិតនៅសាលាខេត្តព្រះវិហារ។ 

ក្នុងនាមប្រជាជនខេត្តកំពង់ចាម ទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលលខេត្ត សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង ដែលបានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ និងការ រក្សាការពារយ៉ាងរឹងមាំ ចំពោះ អធិបតេយ្យភាព បូរណភាពទឹកដី ពីចោរឈ្លានពាន។ 

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អំណោយដែលត្រូវបានផ្តល់ជូននាពេលនេះ គឺបានមកពីទឹកចិត្តចូលរួមដ៏ថ្លៃថ្លារបស់ប្រជាជន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងសប្បុរសជនគ្រប់ទិសទី ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងអាជ្ញាធរជាតិព្រះវិហារ នាឱកាសនេះ គឺពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។

សូមបញ្ជាក់ជម្រាបជូនថា អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ប្រេងឆា ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកាមួយចំនួនទៀត ផងដែរ៕

img 20251218 130134 887 img 20251218 130134 179 img 20251218 130134 510 img 20251218 130134 956 img 20251218 130134 622 img 20251218 130134 364 img 20251218 130134 616 img 20251218 130134 526 img 20251218 130102 944 img 20251218 130103 173 img 20251218 130102 797 img 20251218 130103 710 img 20251218 130103 563 img 20251218 130102 989 img 20251218 130103 304 img 20251218 130134 220

Scroll to Top