ក្រោយឃើញ ថៃទម្លាក់គ្រាប់ចូលទឹកដីកម្ពុជា៧០គីឡូ នៅស្រុកស្រីស្នំខេត្តសៀមរាប ក្បែរជំរំជនភៀសសឹក ទូតចិនរម្លឹកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន

ក្រោយឃើញ ថៃទម្លាក់គ្រាប់ចូលទឹកដីកម្ពុជា៧០គីឡូ នៅស្រុកស្រីស្នំខេត្តសៀមរាប ក្បែរជំរំជនភៀសសឹក ទូតចិនរម្លឹកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន

ភ្នំពេញ៖ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសក្រើនរម្លឹកជាថ្មីម្តងទៀត ប្រាប់ឱ្យប្រជាពលរដ្ឋចិនកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា ត្រូវបង្កើនការប្រុងប្រយ័ត្ន ជាពិសេស កុំទៅក្បែរតំបន់ជម្លោះកម្ពុជា-ថៃ។ ស្ថានទូតចិន បានមើលឃើញថា ក្រុមយោធាថៃ ប្រើយន្តហោះ F-16 បើកការវាយប្រហារចូលទឹកដីប្រទេសកម្ពុជាប្រមាណ ៧០គីឡូម៉ែត្រពីព្រំដែន និងក្បែរជំរំជនភៀសសឹក ដែលរំលោភដែនអធិបតេយ្យប្រទេសកម្ពុជា។

យោងតាមការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា តំបន់ក្បែរជំរំជនភៀសសឹករបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានរងការវាយប្រហារដោយ F-16 របស់យោធាថៃ។ ស្ថានទូតរម្លឹកជាថ្មី ឱ្យពលរដ្ឋចិនមានទីតាំងនៅតំបន់ព្រំដែនកម្ពុជា-ថៃ គួរតែជម្លៀសទៅកាន់តំបន់សុវត្ថិភាព ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយពលរដ្ឋចិននៅតំបន់ផ្សេងទៀតគួរតែចៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែនជាបណ្តោះអាសន្ន។

បើតាមទូតចិនមើលឃើញថា ការវាយប្រហាររបស់ក្រុមយោធាថៃលើប្រទេសកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ស្រុកស្រីស្នំ ខេត្តសៀមរាម គឺមានប្រវែងប្រមាណ៧០គីឡូម៉ែត្រពីព្រំដែន រំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពជាតិកម្ពុជា។ដូច្នេះពលរដ្ឋចិនត្រូវតែបង្កើនប្រុងប្រយ័ត្នខ្ពស់ ហើយបើសិនមានហេតុការណ៍សូមទាក់ទងជាមួយស្ថានទូត ដើម្បីជួយសង្គ្រោះទាន់ពេលវេលា៕

img 20251217 133908 763

Scroll to Top