លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចែកសម្ភារៈដំណេកដល់មូលដ្ឋានក្រុងស្រុកទាំង ០៩ ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងចុះត្រជាក់….

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចែកសម្ភារៈដំណេកដល់មូលដ្ឋានក្រុងស្រុកទាំង ០៩ ស្របពេលអាកាសធាតុបច្ចុប្បន្នកំពុងចុះត្រជាក់….
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ចែកនូវសម្ភារៈដំណេក មានដូចជា (ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ ភួយដណ្ដប់ ) ដល់នាយទាហាន នាយទាហានរងតាមបណ្តាក្រុង-ស្រុកទាំង០៩ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ ពាក្យចាស់ពោលថាថ្នាក់ដឹកនាំ ឬមេបញ្ជាការ ប្រៀបបានជាឪពុកម្តាយ ដោយយោងតាមសកម្មភាពជាក់ស្តែង របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ស្តែងឲ្យឃើញពីការគិតគូ និងយកចិត្តទុកដាក់ខ្ពស់បំផុតបំផុត ប្រកបដោយការទទួលខុសត្រូវ ក្នុងនាមជាមេបញ្ជាការ ដោយមើលឃើញពីអាកាសធាតុនាពេលបច្ចុប្បន្នចុះត្រជាក់ ជាពិសេស នាយទាហាន នាយទាហានរង ទាំងអស់ជាបរវល់ក្នុងការបំពេញការងារប្រចាំថ្ងៃជូនអង្គភាព និងមានការហត់នឿយខ្លាំង ក្រោយពីពីការហត់នឿយ កាសម្រាក់(ដំណេក)ជាកត្តាសំខាន់ ក្នុងការកសាងថាមពលឡើងវិញ ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងប្រាប់ដល់ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុកថា សព្វថ្ងៃនេះយើងជាមេបញ្ជាការ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះការរស់នៅ ហូបចុក និងដំណេក ព្រោះចំនុចទាំងអស់នេះវាពាក់ពន្ធ័ទៅនិង ប្រសិទ្ធភាពការការងារ ដូចពាក្យចាស់ពោលថា “ធ្វើស្រែនិងទឹក ធ្វើសឹកនិងបាយ” ការសម្រាកឬដំណេកជាចំនុចដែលត្រូវយកចិត្តទុកដាក់ជាអត្ថិភាព ។
ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ព្រមទាំង ក្រុមគ្រួសារ និងពាក្យជូនពរ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ការងារថែមទៀតផង។
Scroll to Top