ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម ព្រមទាំងបានតែងតាំងអនុប្រធាននិងសមាជិក-សមាជិកា មួយចំនួនទៀតផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានមានប្រសាសន៍ថា ទាំងនេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដល់ថ្នាក់ដឹកនាំមូលដ្ឋាន អតីតយុទ្ធជន ដែលគាត់បានខិតខំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមកទោះបីជាគាត់ចូលនិវត្តន៍ក៏ពិតមែនក៏ប៉ុន្តែ ថ្នាក់ដឹកនាំនៅតែបន្តយកចិត្តទុកដាក់គាំពារគាត់ជាបន្តទៀតនោះផងដែរដោយមិនទុកនរណាម្នាក់ចោលនោះទេ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍បន្ថែមថា ការរៀបចំនេះ គឺដើម្បីពង្រឹងយន្តការ និងផ្តល់លទ្ធភាពកាន់តែប្រសើរ ក្នុងការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនដែលបានមកជ្រកក្រោមឆ័ត្រសមាគម។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការ តស៊ូ ពលី និងលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារសន្តិភាព និងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។ ហេតុដូច្នេះសមាគម តែងតែបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន តាមរយៈការចុះជួបផ្ទាល់ ការឈ្វេងយល់ពីសុខទុក្ខ និងការរិះរកគ្រប់មធ្យោបាយដើម្បីជួយលើកស្ទួយជីវភាពឱ្យកាន់តែល្អប្រសើរ៕

img 20251206 143134 984 img 20251206 143135 399 img 20251206 143135 847 img 20251206 143135 324 img 20251206 143135 850 img 20251206 143135 612 img 20251206 143135 202 img 20251206 143134 995 img 20251206 143150 173 img 20251206 143150 363 img 20251206 143150 205 img 20251206 143150 358 img 20251206 143150 492 img 20251206 143150 129 img 20251206 143150 266 img 20251206 143150 516 img 20251206 143150 149 img 20251206 143135 280

Scroll to Top