អាវុធហត្ថខេត្តតាកែវបង្ក្រាប ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននឹងអាវុធខ្លី២

អាវុធហត្ថខេត្តតាកែវបង្ក្រាប ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននឹងអាវុធខ្លី២

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យគ្រឿងញៀននឹងវត្ថុតាង ជាមួយនឹងកាំភ្លេីងខ្លី២ដេីម រថយន្ត២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បញ្ហាញមុខកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

ក្រោយបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក សុិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៣នាក់ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ 

ករណីទី១ បង្ក្រាបបាននៅវេលាម៉ោង ១៩និង៥៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីទី២នៅវេលាម៉ោង៦និង៥៥ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តពន្លាតដែនសមត្ថកិច្ច ទៅខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ បានចុះបង្ក្រាប នៅចំណុច ភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យសរុប០៣ នាក់មាន៖

១/ ឈ្មោះ ភា ប៉ាក់ទី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។

២/ ឈ្មោះ យិន រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឬស្សីមួយគុម្ភ ឃុំ អូរសារាយ ស្រុកត្រាំកក់។

៣/ ឈ្មោះ ហម សំណាង ភេទប្រុសអាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងរួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤ កញ្ចប់ ទម្ងន់ ៣៥.៤៩ ក្រាម (ថ្លឹងទាំងសំបកថង់)

២/ អាវុធខ្លីចំនួន ០២ ដើម(ម៉ាកLock 19 និងម៉ាកPATA )

៣/ បង់ចំនួន ០៣

៤/ គ្រាប់ចំនួន ១៨១ គ្រាប់

៥/ ទូរស័ព្ទចំនួន ០៤ គ្រឿង

៦/ រថយន្ដ ចំនួន ០២ គ្រឿង

៧/ ម៉ូតូ ចំនួន ០៣ គ្រឿង

៨/ ស្លាកលេខរថយន្ត ចំនួន ០២ សន្លឹក

៩/ ប្រអប់ដាក់អាវុធខ្លីចំនួន ០២

១០/ សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

img 20251201 082847 309 img 20251201 082847 252 img 20251201 082847 333

Scroll to Top