បំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានរងរបស់បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក

បំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានរងរបស់បញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេឃបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ អញ្ជើញជាអធិបតីក្នុងពិធីឋានន្តរសក្តិជូនដល់ នាយ ទាហានរង របស់បញ្ជាការដ្ឋានកាំភ្លើងធំ។

ឧត្តមសេនីយ៍ឯក ពៅ សុខា ថ្លែងការកោតសរសើរជាខ្លាំងដល់ការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលកន្លងមកសម្រេចភារកិច្ចបានយ៉ាងល្អប្រសើ និងបានកសាងស្នាដៃជាច្រើជូនដល់អង្គភាព ជាពិសេសការខិតខំការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ពីការឈ្លានពានរបស់សត្រូវ ។

ឧត្តមសេនីយ៍ឯក ពៅ សុខា ប្រសាសន៍ផ្តាំផ្ញើរដល់នាយទាហាន នាយទាហានរង និង ពលទហាន ដែលទើបតែទទួលបានឋានន្តរសិក្តនាពេលនេះ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត បន្តពង្រឹងសមត្ថភាព បង្កើនចំណេះដឹងបន្ថែម ព្យាយាមអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដើម្បីធ្វើឲ្យអង្គភាពមានការអភិវឌ្ឍន៍រីកចំរើន បន្តដឹកនាំសហការសាមគ្គីផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបាននូវសា្នដៃល្អៗជូនអង្គភាព។ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មោះត្រង់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ៕

fb img 1764386745659 fb img 1764386749911 fb img 1764386752335 fb img 1764386747746 fb img 1764386754691 fb img 1764386756772 fb img 1764386759307 fb img 1764386761832 fb img 1764386763967 fb img 1764386766123 fb img 1764386768288 fb img 1764386770408

Scroll to Top