លោក សេង ឈួន ដឹកនាំកម្លាំងចុះបង្ក្រាបក្រុមរថយន្តដឹកបំផ្លាញផ្លូវបាន៦គ្រឿង នៅលេីផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ

លោក សេង ឈួន ដឹកនាំកម្លាំងចុះបង្ក្រាបក្រុមរថយន្តដឹកបំផ្លាញផ្លូវបាន៦គ្រឿង នៅលេីផ្លូវជាតិលេខ៤៤ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តចល័ត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិញមិញនេះ បានដឹកនាំកម្លាំងជាក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួង សហការជាមួយស្ថានីយជញ្ជីងអចល័តកណ្តោលដុំ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលេីផ្លូវជាតិលេខ៤៤ គ.មលេខ៣+៥០០ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាលទ្ធផល បានត្រួតពិនិត្យយានយន្តចំនួន០៦គ្រឿង មានបិទឡូហ្គោ TH,TS ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៧២តោន លេីសទម្ងន់អនុញ្ញាតចន្លោះពី៩តោនដល់៣២តោន។

លោក សេង ឈួន ក៏បានអប់រំណែនាំដល់ម្ចាស់យានយន្តល្មេីសខាងលេី ត្រូវចូលរួមគោរពច្បាប់ កុំដឹកលេីសទម្ងន់កម្រិតកំណត់បែបនេះបន្តទៀត ព្រោះការដឹកលេីសទម្ងន់របស់បងប្អូន គឺបានធ្វេីឱ្យខូចខាតដល់ផ្លូវថ្នល់យ៉ាងខ្លាំង មិនតែប៉ុននោះ បងប្អូនក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនក្រើនរម្លឹកថា ក្រុមការងារត្រួតពិនិត្យយានយន្តចល័តចម្រុះ នៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕

photo 2025 11 29 14 33 06 photo 2025 11 29 14 33 02 2 1024x768 photo 2025 11 29 14 33 00 1024x576 photo 2025 11 29 14 32 58 1024x576 photo 2025 11 29 14 32 59 1024x576 photo 2025 11 29 14 33 01 1024x576 photo 2025 11 29 14 33 02 1024x576 photo 2025 11 29 14 33 05 photo 2025 11 29 14 33 04 1024x576

Scroll to Top