ខេត្តកណ្ដាល÷ ក្មេងទំនើងវ័យក្លារហានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចនគបាលប៉ុស្តិរដ្ឋបាលនគបាលឃុំស្អាងភ្នំ ឃាត់ខ្លួនបញ្ជូនអធិការដ្ឋាននគបាលស្រុកស្អាង បំពេញមុខអាណាព្យាបាលចុះកិច្ចសន្យានឹងអប់រំវិលត្រឡប់ទៅផ្ទះវិញ៖
ហេតុការណ៍នេះបានតើកឡើងនៅ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ៤៥ នាទីចំណុច:ផ្លូវជាតិ១២១០ស្ថិតនៅភូមិ ព្រែកខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។យោងតាមរបាយការណ៍អោយដឹងថាក្មេងទំនើងចំនួន២នាក់ត្រូវឃាត់ខ្លួនមាន
១-ឈ្មោះ ថា សេងហាវ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មាន ទីលំនៅ ភូមិ កំពង់កំពុងពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។(អ្នកបេីកម៉ូតូបង្ហោះ)-គ្មានសារធាតុញៀនអវិជ្ជមាន(-)
២-ឈ្មោះ ឃីម សក្ដដា ហៅសក្ក អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ ព្រែករាំងក ឃុំ ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។(អ្នកជិះពីក្រោយ)-គ្មាសារធាតុញៀនអវិជ្ជមាន(-)
ហើយវត្ថុតាងចាប់យកៈ
១-ម៉ូតូចំនួន ០១ គ្រឿងម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅស្លាកលេខកណ្ដាល1AV-6998។
លោក ឃឹម សុកខៃ នាយប៉ុស្តិរដ្ឋបាលនគបាលឃុំស្អាងភ្នំស្រុកស្អាងបានអផយដឹងថានៅ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ៤៥ នាទីក្មេងទំនើងឈ្មោះ ថា សេងហាវ បានជិះម៉ូតូខាងលើឌុបឈ្មោះ ឃីម សក្ដដា ហៅសក្ក ធ្វើសកម្មភាពបង្ហោះម៉ូតូ
តាមដងផ្លូវជាតិពីចំណុចអូចាឃុំស្អាងភ្នំសំដៅទៅឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្ដាល។
ពេលដែលកំពុងតែបង្ហោះម៉ូតូមានពលរដ្ឋល្អរាយការណ៍មកសមត្ថកិច្ចថាមានករណីក្មេងបង្ហោះម៉ូតូនៅតាមដងផ្លូវជាតិទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋស្អាងភ្នំបានសហការជាមួយប្រជាការពារពួនស្ទាក់ចាប់បានម៉ូតូដែលបង្ហោះបាននៅចំណុចភូមិព្រែកខ្មែរ ឃុំ ឈ្មោះថា សេងហាវ និង ឈ្មោះ ឃីម សក្កដារួមទាំងវត្ថុតាងខាងលើយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។លោកបានអោយដឹងបន្ថែមថា
នៅចំពោះមុខសមត្ថកិច្ចនគរបាលក្មេងទំនេីងឈ្មោះ ថា សេងហោ និង ឈ្មោះ ឃីម សក្ដដាបានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន។
**ចំពោះករណីខាងលើកម្លាំងជំនាញគោរពសូមគោលការណ៍អប់រំរយៈពេល ៤៨ ម៉ោងនៅអធិការដ្ឋាននគរបាលស្រុកស្អាង និង ឲ្យធ្វើអនាម័យនៅអធិការដ្ឋានកិច្ចសន្យានិងឲ្យអាណាព្យាបាលធានាត្រឡប់ផ្ទះវិញ។ ចំណែកវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពបង្ហោះរក្សាទុកនូវអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល ០៣ ខែ៕


