លោកឃន ប្រុស ជំរុញឲ្យអភិបាលក្រុងស្រុក ចុះពិនិត្យ ប្រមូលព័ត៌មាន ផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម

លោកឃន ប្រុស ជំរុញឲ្យអភិបាលក្រុងស្រុក ចុះពិនិត្យ ប្រមូលព័ត៌មាន ផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ ស្តីពីការពិនិត្យស្ថានភាពសុខភាពក្នុងខេត្ត គោលដៅ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដោយមានការចូលរួមពី លោក លោកស្រី ក្រុមការងារWHO ប្រធានមន្ទីរពេទ្យខេត្ត នឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អភិបាលរងខេត្តកំពង់ចាម លោក ឃន ប្រុស បានមានប្រសាសន៍ថា ក្នុងខេត្តកំពង់ចាមនៅតាមបណ្ដាក្រុង ស្រុក គឺមានមន្ទេីពេទ្យគ្រប់គ្រាន់អស់ហើយសម្រាប់ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ។ ទាំងនោះ គឺថ្នាក់ដឹកនាំខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដេីម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ 

ក្នុងឱកាសនោះដែរ លោក ឃន ប្រុស បានសំណូមពរឱ្យ ក្រុមការងារ នឹងអភិបាលក្រុង ស្រុក ចុះពិនិត្យតាមមូលដ្ឋានដេីម្បីអោយដឹងពីការផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដូចជាការព្យាបាលបឋម ក្នុងមូលដ្ឋាន នឹងដេីម្បី ប្រមូលព័ត៌មានពីការផ្ដល់សេវា ថាតើជួបបញ្ហាអ្វីខ្លះ និងរិះរកពិធីសាស្រ្តក្នុងការដោះស្រាយរួម ដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ចាម៕

img 20251124 183038 852 img 20251124 183039 557 img 20251124 183038 892 img 20251124 183039 028 img 20251124 183039 127 img 20251124 183039 399 img 20251124 183039 561 img 20251124 183039 005 img 20251124 183038 707

Scroll to Top