ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ទំនងជាស្រវឹងដល់កំរិត បានបើករថយន្តទៅបុ…កទាំងកំរោលលើអ្នកជិះម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៤ វិច្ឆិកា នៅលើកំណាត់ផ្លូវមួយកន្លែងជិតពន្ធនាគារ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលបណ្ដាលឲ្យអ្នកជិះម៉ូតូពីរនាក់ប្ដីប្រព..ន្ធស្លា…ប់ជាបន្តបន្ទាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈកូនស្រីគាត់អាយុ ៥ឆ្នាំរងរបួ..សធ្ង…ន់ តែអ្នកបើករថយន្តត្រូវមន្ត្រីចរាចរណ៍នាំខ្លួនទៅកាន់ស្នងការទាំងកណ្ដាលយប់ដែរ ។
គេមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើករថយន្តបង្កហេតុនោះច្បាស់ទេ តែគេដឹងថា ជនបង្កនោះរស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ និងជាមន្ត្រីធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។ មន្ត្រីរូបនេះបើករថយន្តម៉ាកព្រូសពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 2B-8856 ។ បើតាមសាក្សីបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តនោះបានធ្វើដំណើរពីខាងជើងទៅខាងត្បូងក្នុងល្បឿនលឿនគួរសម លុះដល់ចំណុចកើតហេតុស្រាបតែរថយន្តនោះរេចង្កូតជ្រុល ទៅបុ..កអ្នកជិះម៉ូតូទាំងកំរោល ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ធ្វើឲ្យអ្នកជិះម៉ូតូឌុបគ្នាចំនួន០៣នាក់ ប៉ើងដូលរដូករណែលពេញផ្លូវ ។
សាក្សីបានបញ្ជាក់ថា ពេលបើកបុកអ្នកជិះម៉ូតូដួលពេញផ្លូវ អ្នកបើករថយន្តបានព្យាយាមបើករត់ចេញពីចំណុចកើតហេតុ តែត្រូវអ្នកភូមិជិះម៉ូតូដេញតាមស្ទាក់ជាប់ ។ នៅកន្លែងកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ០៣នាក់ មានប្ដី ប្រពន្ធ និងកូនស្រី រងរបួសយ៉ា..ងធ្ង..ន់ ប៉ុន្តែពេលបញ្ជូនដល់មន្ទីរពេទ្យភ្លាម ឪពុកបានស្លា..ប់ លុះព្រឹកថ្ងៃបន្ទាប់ម្ដា…យក៏ស្លា..ប់ទៀត សល់តែកូនស្រីអាយុ០៥ឆ្នាំ របួ…សធ្ង…ន់កំពុងសង្គ្រោះបន្ទាន់ដែរ ។
តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះទាំង០៣នាក់ ប្ដី ប្រពន្ធ និងកូនស្រី មានឈ្មោះ យ៉ង់ បូរ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (ប្ដី និងជាឪពុកស្លា…ប់) ឈ្មោះណុល ណារី អាយុ២៩ឆ្នាំ (ប្រពន្ធ និងជាម្ដាយស្លា…ប់) និងឈ្មោះ យ៉ង់ ស្រីណា អាយុ០៥ឆ្នាំ (កូនស្រីរបួ..សធ្ង..ន់) គ្រួសារនេះ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ហើយជាគ្រួសារក្រីក្រ ធ្វើការនៅឃ្លាំងលក់គ្រឿងសំណង់មួយកន្លែង នៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ប្រធានការិយាល័យចរាចរណ៍ជើងគោកខេត្ត លោក ចាន់ សុធី បានប្រាប់ថា អ្នកបើកបររថយន្តបង្កនោះ ត្រូវបានកម្លាំងជំនាញ នាំខ្លួនភ្លាមៗមកកាន់ការិយាល័យចរាចរណ៍ ដើម្បីសួរនាំ និងត្រួតពិនិត្យជាតិអាល់កុល ។ លោកប្រធានការិយាល័យចរាចរណ៍បានទទួលស្គាល់ថា អ្នកបើករថយន្តព្រូសនោះ ស្ថិតក្នុងស្ថានភាពស្រវឹងពេលបើកបរ ដូច្នេះហើយ ទើបបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សយ៉ាងធ្ង..ន់ធ្ង..របែបនេះ។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំ និងចាត់ការតាមនីតិវិធីហើយ៕


