អបអរសាទរ! ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បានដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

អបអរសាទរ! ពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បានដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

ក្រុងអរិយក្សត្រ÷នៅព្រឹកថ្ងៃសៅរ៍១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង មន្រ្តីរាជការ នៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជានិមិត្តរូបទូទាំងក្រុងអរិយក្សត្រ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន បាក់ដាវ ក្នុងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

លោកចាន់ តារា បានសូមសម្តែងនូវការកោតសរសេីរ ចំពោះលោកគ្រូ-អ្នកគ្រូ មាតា-បិតាអាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធាន សម្រាប់ជួយជ្រោមជ្រែង និងអភិវឌ្ឍន៍វិស័យអប់រំ ឱ្យមានដំណើរការប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមកនេះ។

លោកចាន់ តារា បញ្ជាក់ថា ក្នុងឆ្នាំសិក្សាថ្មីនេះ សូមផ្តាំផ្ញើរដល់ក្នួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាសិស្សល្អ ពលរដ្ឋល្អ មានចំណេះដឹង សម្រាប់ជាសសរទ្រូងប្រទេសជាតិ និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ៕

fb img 1761963553979 fb img 1761963547139 fb img 1761963559296 fb img 1761963556789 fb img 1761963567981 fb img 1761963565480 fb img 1761963571169 fb img 1761963584285 fb img 1761963587223 fb img 1761963590011 fb img 1761963592812 fb img 1761963594931 fb img 1761963596923 fb img 1761963608076 fb img 1761963598823 fb img 1761963605137

Scroll to Top