ល្បែងស៊ីសងមួយកន្លែងនៅស្រុកគីរីវង់សង្ស័យជាឆ្នាំបាយលោកអធិការស្រុក ទើបគ្មានការបង្ក្រាប

ល្បែងស៊ីសងមួយកន្លែងនៅស្រុកគីរីវង់សង្ស័យជាឆ្នាំបាយលោកអធិការស្រុក ទើបគ្មានការបង្ក្រាប

ខេត្តតាកែវ÷ ផ្ទះបើកវង់ល្បែងសុីសងមួយកន្លែងបើកដំណើរការលេងយ៉ាងពេញបន្ទុកស្ថិតនៅផ្ទះដែលគេស្កាល់ ថាឈ្មោះ ធា ក្នុងភូមិស្លែង ឃុំគោកព្រិចស្រុកគីរីវង់ ខេត្តតាកែវ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដូចគេញ៉ុកមាត់។

ទង្វេីនេះ ហាក់ផ្ទុយពីបំរាម ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជាកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញសេចក្តីប្រកាស ឱ្យអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

ចំពោះទីតាំងខាងលេីនេះ ត្រូវបានអ្នកចូលទៅលេង បង្ហើបថា មានលេងអាប៉ោង និង យោគី កំពុងបេីកលេងភ្នាល់ ពេញបន្ទុក ពង្វក់ស្មារតីក្រុមអ្នកញៀនល្បែងភ្លេចគិតពីកម្រឹតជីវភាពគ្រួសារក្រលំបាក ខ្លះជំពាក់គេវ័ណ្ឌក ខ្លះអស់ម៉ូតូ និងខ្លះទៀតហ៊ានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារឈ្លោះ ប្រកែក ទាស់ទែងវាយប្រពន្ធកូនក៏មាន ។ ចំពោះទីតាំងល្បែងសុីសងខាងលើ ចាប់ផ្តើមបើកដំណើរការលេងយ៉ាងអនាធិបតេយ្យ ហាក់ដូចផ្គើននិងបទបញ្ជារប្រមុខថ្នាក់ដឹកនាំជាខ្លាំង ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្បែរនោះយ៉ាងក្រៃលែង។

ប្រភពបន្ថែមថា លោកមេប៉ុស្តិ៍ក៏ដូចជា លោក ជា សុផល អធិការនគរបាលស្រុក ហាក់មិនមានវិធានការណ៍បង្ក្រាបសោះ គឺ នៅតែបណ្ដែតបណ្ដោយឱ្យមានទីតាំងលេងល្បែងខាងលើនេះទៀត។ ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរទៅដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ពិសេស លោក វី សំណាង អភិបាលខេត្តតាកែវ មេត្តាមានវិធានការណ៍ ចាត់កម្លាំងក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងសុីសងផង ជាពិសេសនៅចំណុចទីតាំងខាងលើនេះ ដើម្បីរក្សាបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងគោរពគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ០៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ បើពឹងលើ លោក ជា សុផល អធិការនគរបាលស្រុកគីរីវង់ ប្រហែលទៅមិនរួចទេ ព្រោះទីតាំងនេះបើកដំណើរការលេងរាប់ខែ រាប់ឆ្នាំមកហើយ៕

img 20251027 174817 231 img 20251027 174816 489 img 20251027 175002 553 img 20251027 174816 904 img 20251027 174817 423

Scroll to Top