ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញអូស្ត្រាលី

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋមកពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ដោយគ្រូពេទ្យជំនាញអូស្ត្រាលី

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពិនិត្យនិងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ នៅសាលាគរុកោសល្យ ខេត្តកំពង់ចាមពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រយៈពេល ៣ ថ្ងៃមកហើយ ដែលក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត ខាងជំងឺភ្នែកនៃប្រទេសអូស្ត្រាលី បានធ្វើការពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលការព្យាបាលនេះមានរយៈពេល ៥ ថ្ងៃ និងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ។ ជាមួយគ្នានេះយើងឃើញថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក មានជាច្រើននាក់ ដែលមកពីតាមបណ្ដាខេត្តផ្សេងៗ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ប្រការដែលប្រជាពលរដ្ឋជាច្រើនអ្នកអញ្ជើញមកទទួលសេវាព្យាបាលភ្នែក ដោយសារពួកគាត់មានទំនុកចិត្ត ទៅលើក្រុមគ្រូពេទ្យឯកទេស នៃប្រទេសអូស្ត្រាលី ដែលធ្វើការពិនិត្យ និងព្យាបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ហេតុដូច្នេះហើយ ទើបមានប្រជាពលរដ្ឋយើងអញ្ជើញមកជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ គិតគូរដល់សុខមាកភាពប្រជាពលរដ្ឋ ពីសំណាក់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការជ្រោមជ្រែងពីក្រុមការងារ បានសំណូមពរដល់តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃប្រទេសអូស្ត្រាលី ដែលជាពេទ្យឯកទេសភ្នែក ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋយើង បានអញ្ជើញមកពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសនោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត នៃប្រទេសអូស្ត្រាលី ដែលបានជួយពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនាឱកាសនេះ និងសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានទទួលសេវាព្យាបាល សូមអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីធ្វើឲ្យជំងឺភ្នែករបស់បងប្អូន ឆាប់បានជាសះស្បើយ៕

fb img 1761111103420 fb img 1761111110378 fb img 1761111108349 fb img 1761111112651 fb img 1761111118004 fb img 1761111120583 fb img 1761111123613 fb img 1761111114994

Scroll to Top