លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ ជំរុញមន្ទីរជំនាញក្នុងខេត្ត ពន្លឿនការរៀបចំសេចក្ដីព្រៀងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល (២០២៦-២០២៨)

លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ ជំរុញមន្ទីរជំនាញក្នុងខេត្ត ពន្លឿនការរៀបចំសេចក្ដីព្រៀងផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ និងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល (២០២៦-២០២៨)

តាកែវ៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ បានណែនាំ និងជំរុញដល់មន្ទីរ-អង្គភាពជុំវិញខេត្ត ឱ្យបន្តយកចិត្តទុកដាក់ និងសហការយ៉ាងសកម្មជាមួយក្រុមការងារផែនការវិនិយោគខេត្ត ក្នុងការផ្ដល់ធាតុចូល និងយុទ្ធសាស្ត្រគន្លឹះ ដើម្បីរៀបចំកសាងសេចក្ដីព្រៀង ផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំរបស់ខេត្ត និង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ឱ្យបានទាន់ពេលវេលា ស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃ។

ការណែនាំនេះត្រូវបានធ្វើឡើង នៅក្នុងវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងស្រុក-ឃុំសង្កាត់ ដែលរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ បានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ ឆ្នាំនេះ គឺជាចក្ខុវិស័យអភិវឌ្ឍន៍ចម្បងរបស់ខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការងារនេះគឺស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

លោកក៏បានសង្កត់ធ្ងន់លើតួនាទីរបស់មន្ទីរ និងមន្ត្រីជំនាញទាំងអស់ថា៖ «មន្ទីរ និងមន្ត្រីជំនាញត្រូវចូលរួមសហការគ្នា ធ្វើយ៉ាងណាឱ្យកម្មវិធីអភិវឌ្ឍន៍ខេត្ត រួមទាំងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលបានដាក់ចេញទទួលបានជោគជ័យ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ»។

លោក ញ៉ែម ស្រស់ បានបន្ថែមទៀតថា កិច្ចប្រជុំនាពេលនេះមានគោលបំណងសំខាន់ៗចំនួនពីរ ទី១៖ ដើម្បីប្រយោជន៍ដល់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយ តម្លាភាព និង សង្គតិភាព។ គោលបំណងនេះក៏ដើម្បីពង្រឹងការអនុវត្តគោលការណ៍ទាំង ៩ និងវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរការនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងទី២៖ ផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង-ស្រុក និង ឃុំ-សង្កាត់ របស់ខេត្តតាកែវ ឱ្យបានទូលំទូលាយទៅលើគម្រោង និងសកម្មភាពជាអាទិភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះគឺដើម្បីស្វែងរកការគាំទ្រពីស្ថាប័នជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជននានា សម្រាប់កិច្ចការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ស្របតាមចក្ខុវិស័យរបស់រដ្ឋបាលខេត្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧៕

fb img 1761111732901 fb img 1761111771379 fb img 1761111750436 fb img 1761111738726 fb img 1761111741005 fb img 1761111743521 fb img 1761111745756 fb img 1761111749067 fb img 1761111752816 fb img 1761111755214 fb img 1761111757467 fb img 1761111760126 fb img 1761111763099 fb img 1761111765865 fb img 1761111768221 fb img 1761111775714 fb img 1761111778019 fb img 1761111783747 fb img 1761111786259 fb img 1761111788629

 

Scroll to Top