ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករ អំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ នាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករ អំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ នាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ ដែលនាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។

ការណែនាំនេះដែរ ក្នុងឱកាសឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម គួច ចំរើន បានជំរុញដល់មន្ទីរអង្គភាពជំនាញខេត្ត និងអភិបាលក្រុង-ស្រុក បន្តយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការបំពេញការងារកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចូលព្រលានយន្តហោះអន្តរជាតិ តេជោ ឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយជាប្រចាំនឹងមានសោភណ្ឌ័ភាព ក្នុងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវទប់ស្កាត់ការលក់ដូរគ្រប់ប្រភេទនៅតាមសងខាងផ្លូវចូលព្រលានយន្តហោះអន្តរជាតិតេជោ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឱ្យបានល្អប្រើសើរ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានបន្ថែមថា៖ ការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព រដ្ឋបាលក្រុង-ស្រុកត្រូវយកចិត្តទុកដាក់ និងពង្រឹងឱ្យបានម៉ឺងម៉ាត់ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់លើបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះផងដែរបញ្ហាចររាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមប្រសាសន៍របស់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមិនមានការផាកពិន័យ តែត្រូវបង្កើនវិធានការណ៍ អប់រំ ផ្សព្វផ្សាយ អោយបានទូលំទូលាយ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រូវយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។ 

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ ដែលនាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។ ក្នុងនោះដែរ អាជ្ញាធរទាំងអស់ សូមយកចិចិត្តទុកដាក់លើករណីកម្ចីអត់ច្បាប់ ដោយតាមដានអោយបានជាប់ជាប្រចាំ ព្រោះករណីនេះអាចផ្តល់ជាគ្រោះថ្នាក់ដល់ជីវភាពប្រជាជន និងសង្គមជាតិរបស់យើងផងដែរ៕

fb img 1760356548470 fb img 1760356480543 fb img 1760356487150 fb img 1760356506512 fb img 1760356502909 fb img 1760356493279 fb img 1760356499695 fb img 1760356489881 fb img 1760356483214 fb img 1760356496337 fb img 1760356540785 fb img 1760356522526 fb img 1760356509838 fb img 1760356516269 fb img 1760356512539 fb img 1760356531706 fb img 1760356543835 fb img 1760356545636

Scroll to Top