របួសបួននាក់ដេកពេទ្យ ចាប់ខ្លួនពីរនាក់ ករណីជិះម៉ូតូមកពីវត្តត្រូវក្មេងស្ទាវ(ក្រុមអាឈីត)ព្រួតវ៉ៃមុខផ្ទះក្នុងស្រុកអង្គរបុរី

របួសបួននាក់ដេកពេទ្យ ចាប់ខ្លួនពីរនាក់ ករណីជិះម៉ូតូមកពីវត្តត្រូវក្មេងស្ទាវ(ក្រុមអាឈីត)ព្រួតវ៉ៃមុខផ្ទះក្នុងស្រុកអង្គរបុរី

ខេត្តតាកែវ÷ ប្រជាពលរដ្ឋបងប្អូនរស់នៅជាសមាជិក ភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ភាគច្រើនជាញាតិ មិត្តសាច់ឈាមនៅក្នុងភូមិតែមួយ បានរងរបួសរហូត ដល់៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់និងកំពុងព្យាបាលនៅប្រទេសវៀតណាម ក្នុងពេលដែល២នាក់ត្រូវបានចាប់ខ្លួនមួយថ្ងៃបន្ទាប់មក ក្នុងករណីទំនាស់មិនដឹងរឿងហេតុដែលបានកើតឡើងនៅរសៀលថ្ងៃទី ២១ ខែ កញ្ញាឆ្នាំ ២០២៥។

អ្នកភូមិក៏ដូចជាសមាជិកក្រុមគ្រួសារភាគីរងគ្រោះបានអះអាងប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី២៤ខែ កញ្ញានេះ នៅហ្នឹងភូមិភ្នំបាទេពឱ្យដឹងថា នៅរសៀលថ្ងៃទី២១ខែ កញ្ញា ពួកគាត់ដែលភាគច្រើនជាងញាតិមិត្តបងប្អូននឹង គ្នាបានត្រឡប់មកពីសែនដូនតាវិញ ដែលត្រូវជិះកាត់ តាមមុខផ្ទះឈ្មោះឈឺត(ផ្លូវមានតែមួយខ្សែរ) នៅពេលនោះក៏ជួបបងប្អូនស្រីនៅជិតមុខផ្ទះជនបង្កក៏បានសួរនាំគ្នាពីបញ្ហាបន្តិចបន្តួច ក៏ស្រាប់តែមានភាគីខាងជនបង្កជិះម៉ូតូយ៉ាងលឿនសំដៅមកវាយយកៗតែម្ដង ដោយគ្រាន់តែនិយាយថា ភាគីជនរងគ្រោះឈ្មោះវណ្ណៈ មើលមុខឌឺឱ្យខ្លួន។ 

នៅឯក្រោមផ្ទះក្រុមជនបង្កមានវង់ផឹកស៊ីមួយផងដែរ។ ស្របគ្នានោះក្រុមញាតិភាគីជនរងគ្រោះ បានជិះម៉ូតូមក ដល់ ក៏ក្លាយទៅជាបញ្ហាចម្រង់ចម្រាស់ប្រទាំងប្រទើសគ្នាមានអំពើហិង្សាជាបន្តទៀត។ ក្នុងពេលដែលក្រុមអ្នក ផឹកស៊ីក្រោមផ្ទះជនបង្ក ក៏បានចេញមកជួយជាកម្លាំងអន្តរាគមន៍ដល់គ្នីគ្នារបស់ពួកគេ។ អំពើហិង្សាកាន់តែរីករាលរហូតដល់មានការវាយទៅវិញមក បើទោះបីជាម្ដាយភាគីជនបង្កបានព្យាយាមបិទរបងផ្ទះ ក៏ពួកគេព្យាយាមលោតតាមរបងមកបង្កហិង្សាលើភាគីជនរងគ្រោះ។ដែរ។

សរុបជារួមភាគីជនរងគ្រោះរហូត៤នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅឯប្រទេសវៀតណាម ដែលក្នុងនោះសូម្បីក្មេងស្រីអាយុ២ឆ្នាំម្នាក់ ក៏រងរបួសជាំភ្នែកដែរ។ ភ្លាមៗក្រោយកើតហេតុ ក្រុមជនរងគ្រោះបានស្នើររកកិច្ចអន្តរាគមន៍ពីមន្ត្រីនគរបាលស្រុកអង្គរបុរី ប៉ុន្តែមិនបានលទ្ធផលនោះទេ ដោយនគរបាលប្រាប់ឲ្យទៅព្យាបាលរបួសសិន ហើយ១ថ្ងៃបន្ទាប់ក្រោយមក នៅពេលដែលក្រុមគ្រួសារជនរងគ្រោះនាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរី មន្ត្រីនគរបាលនៅទីនោះប្រាប់ថា មិនចាំបាច់ដាក់ទេ ពីព្រោះខាងភាគីជនបង្កបានដាក់ពាក្យបណ្តឹង ទៅនៅឯមូលដ្ឋានបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុករួចហើយ។

នៅរសៀលថ្ងៃទី២២ ខែកញ្ញា កម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបុរី បានចុះទៅសួរនាំភាគីជនរងគ្រោះដល់ភូមិភ្នំបាទេព ហើយក៏បាននាំខ្លួនបុរសពីរនាក់មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបុរី រួចហើយក៏បានវាយខ្នោះដាក់លើឡាន បញ្ជូនមកបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តតាកែវទៅ។ ក្រុមគ្រួសារភាគីជនរងគ្រោះចាត់ទុកទង្វើនៃការចាប់ខ្លួនភាគីជនរងគ្រោះដល់ទៅពីរនាក់ក្នុងពេលដែល៤នាក់ទៀត កំពុងព្យាបាលរបួសនៅឯប្រទេសវៀតណាមនោះថា ជាទង្វើអយុត្តិធម៌មិនអាចទទួលយកបាន។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានអះអាងថាបន្ទាប់ពីសួរនាំ,ភាគីជនរងគ្រោះតាមបណ្ដឹងរបស់ជនបង្កសមត្ថ កិច្ចយល់ឃើញថា វាជាការប្រើអំពើហិង្សា វាយទៅវាយមក។ដូច្នេះសមត្ថកិច្ចត្រូវបើកការស៊ើបអង្កេតតទៅ មុខទៀត។ យ៉ាងណាក៏ដោយមិនមែនមានន័យថា ភាគីជនបង្ករួចផុតពីការចោទប្រកាន់ពីសំណាញ់ច្បាប់នោះទេ។ 

គួរបញ្ជាក់ថា ភាគីជនបង្ក(ឈីត)ធ្លាប់មានបញ្ហានៃការ ប្រើអំពើហឹង្សាស្រដៀងគ្នានេះ ទៅលើអ្នកភូមិក្នុងស្រុកអង្គរបុរីផងដែរ។ កាលនោះជនបង្កបានវាយស្ត្រីម្នាក់ឲ្យរងរបួសរួចហើយបង់ប្រាក់ចំនួន 5000 ដុល្លារ និងតម្កល់ប្រាក់សាលាដំបូងខេត្តតាកែវដើម្បីរួចផុតពីការឃុំខ្លួននោះទៀតផង។ អ្នកភូមិនិយាយថាក្រុមគ្រួសារជនបង្ក ប្រៀបដូចជាក្រុមក្មេងពាលដែលសាហាវព្រៃផ្សៃ ប៉ុន្តែអ្នកភូមិភ្នំបាទេព គ្មានជម្រើសដែលត្រូវតែធ្វើដំណើរឆ្លងកាត់មុខផ្ទះក្រុមជនបង្កពួកគាត់បន្តនិយាយថា បើមានផ្លូវផ្សេងពួកគាត់មិនជិះកាត់មុខផ្ទះពួកជនបង្កនោះទេ៕20250924 094909img 20250924 175859 280 img 20250924 175902 431 img 20250924 175855 692 img 20250924 175907 743 img 20250924 175912 451 img 20250924 175916 683 img 20250924 175922 097

Scroll to Top