ស្លាប់និងរបួស០៣នាក់ នៅក្នុងហេតុការណ៍កាណូតស្មាច់០២គ្រឿងបុកគ្នា

ស្លាប់និងរបួស០៣នាក់ នៅក្នុងហេតុការណ៍កាណូតស្មាច់០២គ្រឿងបុកគ្នា

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានស្លាប់និងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹករវាងកាណូតស្មាច់០២ គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង១៦និង៥៧នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវទឹកខាងលើនេះបានកើតឡើងរវាងកាណូតស្មាច់និងកាណូតស្មាច់ ក្នុងនោះបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន០៣នាក់ ជាអ្នករួមដំណើរស្លាប់និងរងរបួស រួមមានៈ/១-ឈ្មោះ យ៉េត សោភា ភេទស្រីអាយុ ១៦ឆ្នាំ រស់ នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ (ស្លាប់) /២-ឈ្មោះ យ៉េត ចន្ធូ ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ (រងរបួស) /៣- ឈ្មោះ ហេង យ៉ាំងញឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ (រងរបួស)។

ក្រោយពេលកើតហេតុ អ្នកបើកបរកាណូតទាំងសងខាងបានគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាវតា ចំណែកវត្ថុតាងកាណូតស្មាច់ទាំងពីរគ្រឿងត្រូវបានដកហូតយករក្សាទុកនៅកន្លែងស្នាក់ការចរាចរណ៍ផ្លូវទឹកកោះជីវាំងដើម្បីបន្តតាមនីតិវិធី៕

fb img 1758628641753 fb img 1758628644513 fb img 1758628646883

Scroll to Top