ថ្នាក់ដឹកនាំខេត្តកំពង់ចាម កាន់បិណ្ឌវេនទី១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន) ឃុំរកាគយ ស្រុកកងមាស

ថ្នាក់ដឹកនាំខេត្តកំពង់ចាម កាន់បិណ្ឌវេនទី១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន) ឃុំរកាគយ ស្រុកកងមាស

កំពង់ចាម: ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន) ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញ នមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេសវីរកងទ័ពជួរមុខ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើង ។

ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងសហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្តៗ មាន ៖ អង្ករ ១០០គីឡូក្រាម មី ៦កេស ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យចំនួន ៤លានរៀល ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១សែនរៀល និងចង្ហាន់ ១ស្រាក់ ផងដែរ ៕

fb img 1758428830350 fb img 1758428832781 fb img 1758428843166 fb img 1758428835189 fb img 1758428840844 fb img 1758428838184

Scroll to Top