លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខ

ខេត្តកំពង់ចាម៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ចំពោះមុខមួយចំនួន ដូចខាងក្រោម:

១-កិច្ចប្រជុំគណៈស្នងការ

២-បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅបន្ដ

៣-ផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យកឋិនទាន ក្នុងពេល និងនាពេលខាងមុខនេះ

៤-បន្ដពង្រឹងកិច្ចសហការល្អ ជាមួយកម្លាំងអាជ្ញាធូរមូលដ្ឋាន

៥-ពង្រឹងវិធានការ បង្ការ ទប់ស្កាត់ រាល់សកម្មភាពបទល្មើស

៦-ចំពោះការអុកឡុកពីការបង្ករឡើងដោយក្មេងទំនើង បើទោះបីមានការថយចុះគួរឱ្យគត់សម្គាល់ក៏ពិតមែន តែគ្រប់ជំនាញពាក់ព័ន្ធ ត្រូវបន្ដ ទប់ស្កាត់ និងប្រើវិធានការក្ដៅ បង្ក្រាបគ្មានការលើកលែងឡើយ

៧-ពង្រឹងវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយប្រើវិធានការផ្សព្វផ្សាយច្បាប់ឱ្យបានផុលផុស

៨-ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមដងផ្លូវ ចំណុចប្រឈម ទីកន្លែងកំសាន្ត និងពិសេសនៅតាមវត្តអារាម

៩-ពង្រឹងការល្បាតចល័ត និងកម្លាំងប្រចាំការ ត្រៀមចេញអន្តរាគមន៍ ២៤/២៤ម៉ោង ដើម្បីធានា បាននូវការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូល ៕

fb img 1757572390594 fb img 1757572314569 fb img 1757572318757 fb img 1757572324582 fb img 1757572343471 fb img 1757572354054 fb img 1757572387482 fb img 1757572329739 fb img 1757572327125 fb img 1757572332558 fb img 1757572335464 fb img 1757572338857 fb img 1757572341231 fb img 1757572345861 fb img 1757572350865 fb img 1757572348479 fb img 1757572363781 fb img 1757572367728 fb img 1757572370032 fb img 1757572379618 fb img 1757572376916 fb img 1757572374504 fb img 1757572382973 fb img 1757572385157

Scroll to Top