សពជនជាតិនីហ្សេរីយ៉ា ៥នាក់ ដែលស្លាប់ដោយជំងឺផ្សេងៗ ត្រូវបានយកមកបញ្ចុះរួមគ្នានៅស្រុកស្អាង

សពជនជាតិនីហ្សេរីយ៉ា ៥នាក់ ដែលស្លាប់ដោយជំងឺផ្សេងៗ ត្រូវបានយកមកបញ្ចុះរួមគ្នានៅស្រុកស្អាង

ខេត្តកណ្ដាល៖ សពជនជាតិនីហ្សេរីយ៉ាចំនួន៥នាក់ដែលបានស្លាប់ដោយជំងឺផ្សេងៗ និងត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានយកមកបញ្ចុះរួមគ្នានៅទីតាំងដីឡូត៍កុងស៊ីមួយកន្លែង។ ហេតុការណ៍បញ្ចុះសពបានកើតឡើងនៅថ្ងៃ ទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១០និង២០នាទី នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ទោ ជាវ ប៉ោឡេង អធិការរងផ្នែកការងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យដឹងថា សពជនជាតិនីហ្សេរីយ៉ាទាំង ៥នាក់នោះ បានស្លាប់ដោយជំងឺបេះដូង,ជំងឺលើសឈាម និងជំងឺរលាកទងសួត ដែលខ្លះបានស្លាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ដោយសារមិនអាចយកសពទៅប្រទេសកំណើតបាន អាជ្ញាធរ និងក្រុមគ្រួសារសម្រេចយកមកបញ្ចុះនៅទី តាំងដីឡូត៍កុងស៊ី១កន្លែងសម្រាប់បញ្ចុះសពខ្មែរឥស្លាម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ស្រុក និងជនបរទេសប្រហែល ៥០ នាក់ ដែលមកពីភ្នំពេញជាសាក្សី។

លោកអធិការរងបានបញ្ជាក់បន្ថែមថា សពទាំង ៥នាក់ សុទ្ធតែមានឯកសារបញ្ជាក់ និងលិខិតអនុញ្ញាតឲ្យបញ្ចុះសពយ៉ាងត្រឹមត្រូវពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាល។

សពទាំង ៥នាក់នោះរួមមាន៖ ឈ្មោះ NWACHUKWU ISSAC CHIKA (៤៩ឆ្នាំ), ឈ្មោះ ACHUGAH MICHAE CCHINED (៤៦ឆ្នាំ), ឈ្មោះ IKE CHCHUKW (៤៦ឆ្នាំ), ឈ្មោះ ATUEGBU CHINENYE BABASI (៥៣ឆ្នាំ) និងឈ្មោះ JACOB ONYEDINMA CHIGOZIE (៤៧ឆ្នាំ)៕

fb img 1756958788727 fb img 1756958794969 fb img 1756958797194 fb img 1756958790939 fb img 1756958782567 fb img 1756958785882

Scroll to Top