នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

ខេត្តកំពង់ធំ៖ រថយន្តធុនធំដឹកអង្ករដំណើប ៣គ្រឿង ដែលគេអះអាងថានាំចូលពីប្រទេសថៃ តាមច្រកព្រំដែនកំពង់ស្រឡៅខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ ខែសីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មាន ការអះអាងជាផ្លូវការពីសមត្ថកិច្ច ឬមន្ត្រីពាក់ព័ន្ធ ណាបមួយនៅឡើយទេ។ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឲ្យដឹងថា រថយន្តទាំង៣គ្រឿងនេះ បានធ្វើសកម្មភាពដឹកអង្ករ ដំណើបចេញពីច្រកកំពង់ស្រឡៅ តាមផ្លូវជាតិលេខ៦ លុះមក ដល់ភូមិសាស្ត្រខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។ ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង ៣នេះ ស្រាប់តែមានមន្ត្រីគយ ១រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិន ព្រមតាមការស្នើសុំនោះទេ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ ប្រភពក្រៅផ្លូវការដដែលបន្ថែមបានឱ្យដឹងបន្ថែមថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកអង្ករតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹកអង្កររហូតដល់ទៅ ២៨តោន។

នៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនៅឡើយទេ ។

ពាក់ព័ន្ធករណីនេះ មានការរិះគន់ ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃ ខណ:ប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ហើយពលរដ្ឋ កំពុងធ្វើពហិការទំនិញថៃ ស្រាប់តែមានរថយន្តខ្នាតយក្សដឹកអង្កដំណើបរាប់សិបតោន ចូលមកទីផ្សារកម្ពុជាទៅវិញ៕img 20250901 164822 997 img 20250901 164823 052

Scroll to Top