ខេត្តកំពង់ចាម÷ អបអរសាទរបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិរំចេក ឃុំតាប្រុក ទទួលបានស្រះ ទំហំ ទទឹង ៦៥ម៉ែត្រ បណ្តោយ ៧០ម៉ែត្រ សម្រាប់ស្តុកទឹកដើម្បីប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិផល ដែលជាគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម(ADB) របស់ក្រសួងធនធានទឹក និង ឧតុនិយម ។
នៅរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានអញ្ជើញជាអធិបតីក្នុងពិធីជីកស្រះ សម្រាប់ស្តុកទឹកដើម្បីប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិផលរបស់បងប្អូនប្រជាកសិករ ដែលជាគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម(ADB) របស់ក្រសួងធនធានទឹក និង ឧតុនិយម មានទំហំ ទទឹង ៦៥ម៉ែត្រ បណ្តោយ ៧០ម៉ែត្រ ស្ថិតក្នុងភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម៕


