ប្រចណ្ឌផង,ស្រវឹងផង,ប្ដីយកដំបងដែកវាយប្រពន្ធរហូតស្លាប់ រួចរត់ចូល ខ្លួនសារភាពនៅស្រុកអង្គស្នួល

ប្រចណ្ឌផង,ស្រវឹងផង,ប្ដីយកដំបងដែកវាយប្រពន្ធរហូតស្លាប់ រួចរត់ចូល ខ្លួនសារភាពនៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន បន្ទាប់ពីយកដំបងដែកវាយទៅលើប្រពន្ធ ដោយភ្លើងប្រច័ណ្ឌលាយឡំនិងស្រវឹងស្រា រហូតដល់ស្លាប់ ហើយបានសម្រេចចិត្តចូល ខ្លួនទៅសារភាពនៅចំពោះ មុខសមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះបានកើត ឡើងនៅថ្ងៃទី៣១ ខែសីហា ២០២៥ វេលាម៉ោង ២១ និង៣០ នាទីយប់ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំមុខរបរកម្មកររោងចក្រ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង យ៉ាត ភេទស្រីអាយុ ៣៧ឆ្នាំ។ ជនសង្ស័យគ្មានសារធាតុញៀនក្នុងខ្លួនទេ។ វត្ថុតាងដែលប្រើសម្រាប់ធ្វើសកម្មភាពគឺដំបងដែកទីបមួយកំណាត់ ដែលជនសង្ស័យបានបោះចោលក្នុងព្រៃក្បែរភូមិ។

លោកអធិការបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានចេញទៅផឹកស្រាជាមួយបងប្អូន។ លុះដល់ម៉ោង ៦:០០នាទីល្ងាច ជនសង្ស័យបានត្រឡប់មកដល់ផ្ទះ តែមិនឃើញប្រពន្ធ។ គាត់ក៏បានដើររក ហើយឃើញប្រពន្ធកំពុងផឹកស្រានៅផ្ទះមិត្តភក្ដិ។ ពេលនោះ ជនសង្ស័យក៏បានឈ្លោះប្រកែកជាមួយប្រពន្ធ និងវាយនាងបន្តិច បន្តួចហើយជនរងគ្រោះបានរត់មកផ្ទះ ដោយលាក់ខ្លួននៅក្នុងបន្ទប់។ នៅពេលជនសង្ស័យមកដល់ផ្ទះវិញ គាត់បានសួរកូន ប៉ុន្តែកូនបានឆ្លើយថា មិនឃើញម្ដាយ ហើយដើរចេញបាត់ទៅ។

រហូតដល់ម៉ោងកើតហេតុ ជនសង្ស័យរកប្រពន្ធឃើញ ហើយក៏យកដំបងដែកទីបវាយទៅលើប្រពន្ធជា ច្រើនដំបង បណ្ដាលឲ្យនាងស្លាប់ភ្លាមៗនៅក្រោមសំយាបផ្ទះបាយ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេច ខ្លួនមួយសន្ទុះ ដោយយកដំបងទីបទៅបោះចោលក្នុងព្រៃ រួចក៏បានដើរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

តាមការពិនិត្យសាកសពដោយកម្លាំងជំនាញកោសល្យវិច័យ និងក្រុមគ្រូពេទ្យ សពមានស្នាមបែកនៅក្បាលចំនួន ៣កន្លែង និងស្នាមជាំនៅក កែងស្មា និងកែងដៃ។ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតទេ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយប្រពន្ធរហូតដល់ស្លាប់ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕img 20250901 134048 915 img 20250901 134049 193 img 20250901 134049 228 img 20250901 134048 533 img 20250901 134048 843 img 20250901 134048 642

Scroll to Top