លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ព្រមទាំងលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញទទួលហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ សម័យប្រឡង ២៨ សីហា ២០២៥ ពីគណៈមេប្រយោគទូទាំប្រទេសប្រចាំខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាមបានដឹកមកដល់រដ្ឋបាលខេត្តកំពង់ចាម ពិធីប្រគល់ទទួលនៅវេលាម៉ោង៨:៣០នាទី ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ខេត្តកំពង់ចាមមានមណ្ឌលប្រឡងចំនួន ១៥ លើសាលារៀនចំនួន១៣ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ មានបេក្ខជនសរុប ៣,១៦៤នាក់ (ស្រី ១,៩៥៧នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង២៦០បន្ទប់ មានបេក្ខជនសរុប ៦,៤៧៧នាក់ (ស្រី ៣,៦៤៧នាក់)។
ក្នុងឱកាសនោះលោកជំទាវ ក៏បានផ្ញេីសារជូនពរដល់បេក្ខជនដែលមានឈ្មោះប្រឡងទាំងអស់ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺ ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយគោរពតាមគោលការទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕


