ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨.១៥នាទី ឯកឧត្តម វូ ហាក់ អនុប្រធានទី១ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន អញ្ជើញសួរសុខទុក្ខសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ដែលត្រូវប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (នាថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ) នៅវិទ្យាល័យជីហែ ស្ថិតនៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្នុងឱកាសនេះលោក យី វណ្ណ: អភិបាល នៃគណ:អភិបាលស្រុកកោះសូទិន ក៏បានអញ្ជើញចូលរួមអមដំណើរ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតរួមមាន៖
លោក មែន មករា អនុប្រធានអចិន្ត្រៃយ៍ចុះជួយឃុំពាមប្រធ្នោះ និងក្រុមការងារ លោកវរសេនីយ៍ឯក អ៉ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន
លោកវរសេនីយ៍ទោ ឈឿន វុទី្ធ អធិការរងផែនការងារសេនាធិការ លោកនាយករងរដ្ឋបាលសាលាស្រុកកោះសូទិន
លោក ស៊ីវ វង្ស អនុប្រធានការិ.អប់រំស្រុក(តំណាងលោកស្រីប្រធានការិ.អប់រំស្រុកកោះសូទិន)
ដោយមានការអញ្ជើញចូលរួមទាំងយកចិត្តទុកដាក់ពីសំណាក់លោក យុន សេង នាយក(ស្តីទី) វិទ្យាល័យ
លោកគ្រូ អ្នកគ្រូ និងលោកនាយ នាយរងប៉ុស្តិ៍ ពាមប្រធ្នោះ ព្រមទាំងសិស្សានុសិស្សសរុប ២០០នាក់ ស្រី ១០៩នាក់ ។
នាឱកាសនោះដែរឯកឧត្តមឡោ សុឡេង បានឧបត្ថម្ភថវិកា ដល់សិស្សដែលត្រូវប្រឡងបាក់ឌុប ក្នុង១នាក់ ទទួលបានថវិកា ៥ម៉ឺនរៀល សរុបចំណាយថវិកាចំនួន: ១០.០០០.០០០ រៀល ៕


