ព្រឹកស្អែក ខេត្តតាកែវនឹងផ្ទុះព្រឹត្តិការណ៍រត់ចម្ងាយ ១០គីឡូម៉ែត្រ អបអរបុណ្យអុំទូក និងលើកស្ទួយទេសចរណ៍

ព្រឹកស្អែក ខេត្តតាកែវនឹងផ្ទុះព្រឹត្តិការណ៍រត់ចម្ងាយ ១០គីឡូម៉ែត្រ អបអរបុណ្យអុំទូក និងលើកស្ទួយទេសចរណ៍

តាកែវ៖ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រ យ៉ាងអធិកអធមនាព្រឹកស្អែក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តតាកែវ ឆ្នាំ២០២៦ និងបង្កើតបរិយាកាសសប្បាយរីករាយជូនមហាជន។

ព្រឹត្តិការណ៍កីឡាដ៏ជក់ចិត្តនេះ រៀបចំឡើងក្នុងគោលបំណងធំៗពីរ គឺ៖

១. លើកកម្ពស់សុខភាពសាធារណៈ បំផុសស្មារតីមហាជន យុវជន និងអ្នកស្នេហាកីឡា ឱ្យបង្កើនការថែទាំសុខភាព តាមរយៈសកម្មភាពរត់ដើម្បីសុខភាព និងមិត្តភាព។

២. ជំរុញសក្តានុពលទេសចរណ៍ និងវប្បធម៌ ស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន និងស្វែងយល់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ក៏ដូចជាតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តតាកែវ។

ព្រឹត្តិការណ៍នាព្រឹកស្អែកនេះ រំពឹងថានឹងប្រមូលផ្តុំអ្នកចូលរួមយ៉ាងកុះករ រួមមានមន្ត្រីរាជការ ប្រជាពលរដ្ឋ កីឡាករ-កីឡាការិនី និងភ្ញៀវទេសចរជិតឆ្ងាយ បង្កើតបានជាទិដ្ឋភាពដ៏អ៊ូអរ និងជាការចាប់ផ្តើមបើកឆាកអបអរពិធីបុណ្យអុំទូកប្រចាំខេត្តយ៉ាងអធិកអធម៕

Scroll to Top