សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ក្រុមការងារ TYDA នាំយកកង់អាគុយ និងរទេះរុញជូនជនមានពិការភាព ២រូប នៅខេត្តបាត់ដំបង

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ក្រុមការងារ TYDA នាំយកកង់អាគុយ និងរទេះរុញជូនជនមានពិការភាព ២រូប នៅខេត្តបាត់ដំបង

បាត់ដំបង៖ ដោយក្តីយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកកង់អាគុយចំនួន ១គ្រឿង ជូនប្អូនស្រី សួម លីដា អាយុ ៣៦ឆ្នាំ និងរទេះរុញសម្រាប់កុមារពិការចំនួន ១គ្រឿង ជូនក្មួយប្រុស ចាន់ លីហេង អាយុ ៥ឆ្នាំ ដែលរស់នៅក្នុងខេត្តបាត់ដំបង។

សូមជម្រាបថា ប្អូនស្រី សួម លីដា និងក្មួយប្រុស ចាន់ លីហេង បានជួបដោយផ្ទាល់ជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

ការផ្តល់កង់អាគុយ និងរទេះរុញនេះ ជាការជួយសម្រួលដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពទាំងពីររូប ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែកក្តីស្រឡាញ់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាកក្នុងសង្គម។

Scroll to Top