កម្លាំងយោធភូមិភាគទី៥ និងកងពលតូចថ្មើរជើងលេខ ៥១ ចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទប្រកបមុខរបរអូសយកលៀស ចំនួន ១៩ទូក

កម្លាំងយោធភូមិភាគទី៥ និងកងពលតូចថ្មើរជើងលេខ ៥១ ចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទប្រកបមុខរបរអូសយកលៀស ចំនួន ១៩ទូក

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកងកម្លាំងបង្ក្រាបបទល្មើសនេសាទ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រចាំស្នាក់ការស្រុកបរិបូរណ៌ សហការជាមួយកម្លាំងយោធភូមិភាគទី៥ និងកងពលតូចថ្មើរជើងលេខ៥១ ចុះអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទប្រកបមុខរបរអូសយកលៀស ចំនួន ១៩ទូក។

ការចុះអប់រំណែនាំនេះ បានធ្វើឡើងនៅចំណុចចុងព្រែកជើងលោង ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គោលបំណងនៃការចុះណែនាំ និងផ្សព្វផ្សាយនាពេល នេះ គឺដើម្បីជម្រុញឱ្យប្រជានេសាទ យល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីជលផល ការនេសាទបែបលក្ខណៈគ្រួសារ និងរួមគ្នាជៀសវាងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុងន័យចូលរួមថែរក្សា ការពារធនធានមច្ឆាជាតិ និងជីវៈចម្រុះនៅតំបន់បឹងទន្លេសាប ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

Scroll to Top