មេចរាចរណ៍រាជធានីភ្នំពេញ តបតទៅកាន់លោក ផែង វណ្ណៈ ជុំវិញការរិះគន់រឿង “ដាក់ប៉ុស្តិ៍ពួនស្ទាក់”

មេចរាចរណ៍រាជធានីភ្នំពេញ តបតទៅកាន់លោក ផែង វណ្ណៈ ជុំវិញការរិះគន់រឿង “ដាក់ប៉ុស្តិ៍ពួនស្ទាក់”

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរិះគន់លើបណ្តាញសង្គម លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង និងជាប្រធានផែនចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែតុលា នេះ បានថ្លែងអំណរគុណចំពោះលោក ផែង វណ្ណៈ ហើយបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា កងកម្លាំងចរាចរណ៍តែងតែគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំជានិច្ច។

លោកឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា កន្លងមកអង្គភាពចរាចរណ៍បានធ្វើការកែទម្រង់ និងកែលម្អការងារយ៉ាងច្រើនដើម្បីបម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកបានស្នើជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ៖

«ប្រសិនបើឃើញមានការដាក់ប៉ុស្តិ៍ពួនស្ទាក់នៅទីតាំងណាមួយ សូមបងប្អូនជួយផ្ញើសារ ឬជូនដំណឹងមកកាន់គណនីហ្វេសប៊ុកផ្លូវការ (Chat) របស់លោកដោយផ្ទាល់។ លោកនឹងអនុវត្តវិន័យលើមន្ត្រីល្មើសនោះភ្លាមៗ ដោយគ្មានការលើកលែងឡើយ»។

ការចេញមុខបកស្រាយរបស់មេចរាចរណ៍រាជធានីភ្នំពេញរូបនេះ បានធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានសរសេរសាររិះគន់ចំៗនៅលើបណ្តាញសង្គមក្នុងថ្ងៃដដែល ដោយចោទសួរថា៖

«មេចរាចរណ៍រាជធានីមិនស្ដាប់ស្នងការ មិនស្ដាប់អគ្គស្នងការ និងមិនស្ដាប់រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ គិតម៉េចវិញ? ហាមដាក់ប៉ុស្តិ៍ពួនស្ទាក់ នៅតែបន្តដាក់!»៕

Scroll to Top