ខេត្តតាកែវ៖ក្រោយពីក្មេងស្រីឈ្មោះទ. ស .ណ អាយុ១២ឆ្នាំ រស់នៅភូមិភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោលស្រុកអង្គរបូរី ស្វែងរកកិច្ចអន្តរាគមន៏យ៉ាងត្រដាបត្រដួសព្រោះជីវភាពក្រីក្រ ដើម្បីប្ដឹងស្រ្តីម្នាក់ឈ្មោះសា រឿន រស់នៅជិតខាងគ្នា ពាក់ពន្ធ័ករណីជេដៀលប្រម៉ាតដ៏សាហាវ ធ្វើអោយក្មេងស្រីទទួលយកមិនបាន ដល់មន្ទីរកិច្ចការនារីខេត្តតាកែវហើយ លោកស្រីម៉ន រចនា ប្រធានមន្ទីរកិច្ចនារី បានណែនាំអោយក្មេងស្រីខាងលើ ទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំ ដែលខ្លូនរស់នសិន លោកស្រីនិងតាមដានសំណុំរឿងនិងតាមក្រោយ។
ក្រោយក្មេងស្រីបានដាក់ពាក្យបណ្ដឹងនៅសាលាឃុំព្រែកផ្ទោលរួច លោកណុប ឌល មេឃុំខាងលើបានកោះហៅភាគីទាំងសងខាងមកសាលាឃុំ តែមិនអាចសម្របសម្រួលបាន លោកមេឃុំខាងលើបានបញ្ជូនសំណុំរឿងនេះ ទៅសាលាស្រុកអង្គរបូរីនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្ត។
បើយោងតាមសម្ដីអាណាព្យាបាលក្មេងស្រីខាងលើ បានអោយដឹងថា រហូតមកដល់ពេលនេះខាងអាជ្ញាធរស្រុកអង្គរបូរី នៅមិនទាន់កោះហៅកូនស្រីរបស់ពួកគាត់ ទៅដោះស្រាយនៅឡើយ ចំណែកឯលោកស្រីម៉ន រចនាប្រធានមន្ទីកិច្ចការនារី ដែលសន្យាថា និងតាមដានពន្លឿនលើពាក្យបណ្ដឹងកូនស្រីរបស់ពួកគាត់ ក៏ស្ងាត់ដូចចោរលួចសេះ។
គួររំលឹកថា៖បណ្តឹងក្មេងស្រីអនីតិជន ត្រូវរុញចុះរុញឡើង ខណៈឃុំគ្រោងហៅសម្របសម្រួលជាថ្មី ករណីអាណាព្យាបាលក្មេងស្រីអនីតិជនម្នាក់ ដែលកូនស្រីរបស់ខ្លួនរងការជេរប្រមាថពីស្ត្រីម្នាក់ កំពុងបង្កការព្រួយបារម្ភដល់គ្រួសារ ខណៈអាណាព្យាបាលអះអាងថា បណ្តឹងត្រូវបានរុញចុះរុញឡើងពីស្ថាប័នមួយទៅមួយ ប៉ុន្តែចុងក្រោយនៅតែត្រឡប់មកឱ្យអាជ្ញាធរឃុំដោះស្រាយដដែល។
អាណាព្យាបាលធ្លាប់បានទៅស្នើ សុំការណែនាំពីមន្ទីរកិច្ចការនារីខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងក្មេងស្រីអនីតិជនរងការជេរប្រមាថ និងប៉ះពាល់ដល់កិត្តិយសនិងអារម្មណ៍។
តាមការអះអាងរបស់អាណាព្យាបាល លោកស្រី ម៉ន រចនា ប្រធានមន្ទីរកិច្ចការនារីខេត្តតាកែវ បានណែនាំឱ្យអាណាព្យាបាល ទៅដាក់ពាក្យបណ្តឹងនៅអាជ្ញាធរមូលដ្ឋានជាមុនសិន ដោយមន្ទីរកិច្ចការនារីមានតួនាទីផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងណែនាំនីតិវិធីដល់ជនរងគ្រោះ ឬអាណាព្យាបាល។
អនុវត្តតាមការណែនាំ អាណាព្យាបាលបានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំព្រែកផ្ទោល ស្រុកអង្គរបូរី។ បន្ទាប់ពីទទួលពាក្យបណ្តឹង អាណាព្យាបាលអះអាងថា សាលាឃុំបានបញ្ជូនសំណុំរឿងបន្តទៅរដ្ឋបាលស្រុកអង្គរបូរី ដើម្បីពិនិត្យ និងដោះស្រាយតាមនីតិវិធី។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមគ្រួសារអះអាងថា មិនទាន់ទទួលបានចំណាត់ការឬលទ្ធផលដោះស្រាយនោះទេ។
អ្វីដែលធ្វើឱ្យអាណាព្យាបាលមានការខកចិត្ត គឺក្រោយពេលសំណុំរឿងត្រូវបានបញ្ជូនទៅថ្នាក់ស្រុក បែរជាឱ្យត្រឡប់ទៅសាលាឃុំវិញ ដើម្បីសម្របសម្រួលជាថ្មី។
តាមការបញ្ជាក់របស់អាណាព្យាបាល នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរឃុំព្រែកផ្ទោលនឹងហៅភាគីពាក់ព័ន្ធទៅដោះស្រាយ និងសម្របសម្រួលម្តងទៀត ទាំង ដែលករណីនេះធ្លាប់ត្រូវបានអាជ្ញាធរមូលដ្ឋានសម្របសម្រួលរួចមកហើយ ប៉ុន្តែការដោះស្រាយកន្លងមក មិនអាចធ្វើឱ្យក្រុមគ្រួសារទទួលយកបាន។
ដូច្នេះការរុញសំណុំរឿង ត្រឡប់មកដោះស្រាយនៅថ្នាក់ឃុំដដែល ត្រូវបានអាណាព្យាបាលចោទសួរថា តើនឹងអាចរកដំណោះស្រាយថ្មីដែលមានប្រសិទ្ធភាពជាងមុនដែរឬទេ?
អាណាព្យាបាលដែលអះអាងថា មានជីវភាពខ្វះខាត និងមិនសូវយល់ដឹងពីនីតិវិធីច្បាប់ បានស្នើដល់មន្ទីរកិច្ចការនារីខេត្តតាកែវ មេត្តាជួយសម្របសម្រួល ឬអន្តរាគមន៍តាមតួនាទី ដើម្បីឱ្យករណីរបស់ក្មេងស្រីត្រូវបានពិនិត្យដោយយកចិត្តទុកដាក់ និងដោះស្រាយស្របតាមនីតិវិធី ដោយកុំឱ្យគ្រួសារដែលមានជីវភាពខ្វះខាត ត្រូវធ្វើដំណើរទៅមកជាច្រើនលើកច្រេីនសារ។
ជាមួយគ្នានេះ អាណាព្យាបាលក៏ចោទជាសំណួរថា តើមន្ទីរកិច្ចការនារីអាចជួយអន្តរាគមន៍ និងសម្របសម្រួល ដើម្បីស្វែងរកភាពយុត្តិធម៌ជូនក្មេងស្រីដែលជាជនរងគ្រោះបានកម្រិតណា? ខណៈពួកគេមើលឃើញថា ដំណើរការដោះស្រាយរបស់អាជ្ញាធរឃុំ និងស្រុកមានភាពយឺតយ៉ាវ ហើយសំណុំរឿងហាក់ដូចជាត្រូវបាន រុញពីថ្នាក់មួយទៅថ្នាក់មួយ ប៉ុន្តែចុងក្រោយត្រឡប់មកកាន់កន្លែងដដែល៕


