ប្រជាពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរស្រុកអង្គរបុរីដោះ លែងគ្រឿងចក្រដែលពួកគាត់ពឹងពាក់ ឱ្យមកជួយសម្អាតផ្លូវលើខ្នងប្រឡាយ

ប្រជាពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរស្រុកអង្គរបុរីដោះ លែងគ្រឿងចក្រដែលពួកគាត់ពឹងពាក់ ឱ្យមកជួយសម្អាតផ្លូវលើខ្នងប្រឡាយ

ខេត្តតាកែវ៖ អាជ្ញាធរស្រុកអង្គរបុរីបានឃាត់គ្រឿងចក្រដែលធ្វើសកម្មភាពសំអាតខ្នងប្រឡាយ៩៤ជាប្រឡាយសាធារណៈរបស់រដ្ឋនៅថ្ងៃទី ២១ខែកញ្ញា ឆ្នាំ ២០២៦ បង្កឲ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីប្រជាពលរដ្ឋ នៅក្នុងសហគមន៍នៅភូមិតាអី ឃុំបាស្រែ ដោយអាជ្ញាធរស្រុកចោទប្រកាន់ថា គ្រឿងចក្រនោះបានកាយអាចម៍ដីយកទៅលក់។

ប៉ុន្តែប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានស្នើសុំឲ្យម្ចាស់គ្រឿងចក្រជួយសំអាតដី នៅលើខ្នងប្រឡាយនោះ ដើម្បីឲ្យពួកគាត់ងាយស្រួលធ្វើដំណើរ។ ពួកគាត់មើល ឃើញថា វាមិនមែនជាបញ្ហាធំដុំដូច្នេះមិនចង់ឲ្យមានការពាក់ព័ន្ធឬពឹងពាក់ទៅដល់អាជ្ញាធរឃុំ-ស្រុកនោះឡើយទើបហៅរកគ្រឿងចក្រមួយមកសម្អាតផ្លូវ ។ នៅពេលដែលគ្រឿងចក្រកំពុងធ្វើសកម្មភាព បែរជាអាជ្ញាធរស្រុកចុះមកចាប់ឃាត់ទៅវិញ។

ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរស្រុក ក្រោមអំណាចដឹកនាំបញ្ជាដោយលោកកង អាណាន់ ដែលមិនដឹងរឿងច្បាស់លាស់នោះ សូមដោះលែងគ្រឿងចក្រនោះវិញហើយអាជ្ញាធរត្រូវសម្រួល ការធ្វើដំណើរផ្លូវលើខ្នងប្រឡាយ៩៤នៃសហគមន៍ក្នុងឃុំបាស្រែ ឲ្យប្រជាពលរដ្ឋស្រួលធ្វើដំណើរផង។ ប្រជាពលរដ្ឋមុនដំបូងយល់ថាការរង់ចាំកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុក ក្នុងរឿងសម្រួលផ្លូវនេះហាក់ដូចជាមិនរំពឹងទេ ទើបហៅគ្រឿងចក្រឯកជនឲ្យមកជួយសម្រួល ព្រោះក្នុងនាមជាប្រជាពលរដ្ឋក្នុងសហគមន៍តែមួយ។ ផ្ទុយទៅវិញអាជ្ញាធរស្រុកបែរជាយល់ថាម្ចាស់គ្រឿងចាក់នោះយកអាចម៍ដីទៅលក់។

លោកកង អាណាន់ ទំនងជាមិនបានដឹងអំពីជម្រៅនៃបញ្ហាសម្អាតផ្លូវនៅលើប្រឡាយទឹកនោះទេ។ ដូច្នេះប្រជាពលរដ្ឋស្នើសុំឲ្យលោកជួយសម្អាតផ្លូវនោះហើយ និងប្រគល់គ្រឿងចាស់ជូនម្ចាស់គេវិញផង៕

Scroll to Top