ព័ត៌មានក្តៅ៖ ឯកឧត្តម សុខ ប្រសិទ្ធ ព្រមានធ្ងន់ៗដល់អង្គភាពសារព័ត៌មានមួយចំនួន ឲ្យបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះអង្គភាពផ្សេងទៅប្រើប្រាស់ក្នុងបំណងទុច្ចរិត

ព័ត៌មានក្តៅ៖ ឯកឧត្តម សុខ ប្រសិទ្ធ ព្រមានធ្ងន់ៗដល់អង្គភាពសារព័ត៌មានមួយចំនួន ឲ្យបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះអង្គភាពផ្សេងទៅប្រើប្រាស់ក្នុងបំណងទុច្ចរិត

រាជធានីភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចេញសារព្រមានយ៉ាងម៉ឺងម៉ាត់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានចង្អុលបង្ហាញចំៗទៅកាន់អង្គភាពសារព័ត៌មានមួយចំនួន ដែលបាន និងកំពុងប្រព្រឹត្តទង្វើខុសឆ្គង ដោយយកឈ្មោះរបស់អង្គភាពសារព័ត៌មានផ្សេងទៀត មកប្រើប្រាស់ និងបូកបញ្ចូលក្នុងគំនិតទុច្ចរិត ទាំងដែលអង្គភាពសាម៉ីខ្លួនមិនបានដឹង ឬចូលរួមសោះឡើយ។ នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងសារដាស់តឿននោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖

១. គ្រប់អង្គភាពសារព័ត៌មានដែលកំពុងប្រព្រឹត្តសកម្មភាពនេះ ត្រូវតែឈប់ជាដាច់ខាត។

២. សកម្មភាពយកឈ្មោះគេទៅប្រើប្រាស់ក្នុងចេតនាមិនល្អបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ “ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន” និង “ច្បាប់ស្តីពីរបបសារព័ត៌មាន” នៃព្រះរាជាណាចក្រកម្ពុជា។

ប្រតិកម្មយ៉ាងក្តៅគគុកពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ត្រូវបានគេមើលឃើញថាជាការបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ ភាពស្អាតស្អំ និងពង្រឹងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីជៀសវាងការភាន់ច្រឡំ និងការខូចខាតកិត្តិយសដល់អង្គភាពសារព័ត៌មានដែលមាន វិជ្ជាជីវៈត្រឹមត្រូវ៕

Scroll to Top